ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារនីតិវិធី ដល់កម្លាំងនគរបាលផែនជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារនីតិវិធី ដល់កម្លាំងនគរបាលផែនជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំស្តីពីការពង្រឹងការងារនីតិវិធី ដល់កម្លាំងផែនជំនាញ និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាន នគរបាលក្រុង/ស្រុកទាំង៩។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យមកពីផែនជំនាញរួមមាន៖ផែនការងារសេនាធិការ, ផែនការងារគ្រប់គ្រងធន់ធានមនុស្ស, ផែនការងារសណ្តាប់ធ្នាប់, ផែនការងារប្រឆាំងការជួញដូរមនុស្ស, ផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារប្រឆាំងគ្រឿងញៀន, ផែនការងារអន្តោប្រវេសន៍, ផែនការងារសន្តិសុខ, លោកអធិការ អធិការរង មកពីអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះ ការអនុវត្ត តួរនាទី ភារកិច្ច ឲ្យបានល្អ ពិសេសការផលិត ការបញ្ជូន ការរក្សាទុក លិខិតស្នាម និង ឯកសារគតិយុត្តិនានា ត្រូវតែត្រឹមត្រូវតាមទំរង់រដ្ឋបាល។

លោកឧត្តមសេនីយ៍ទោស្នងការ បានស្នើដល់លោកអធិការ អធិការរងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់រាល់ការអនុវត្តនីតិវិធី ត្រូវពិនិត្យលើអង្គហេតុ អង្គច្បាប់ គោរពវិជ្ជាជីវៈ និងកសាងសំណុំរឿងឲ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឲ្យការងារនីតិវិធីរបស់នគរបាលយុត្តិធម៌ត្រូវតែគ្រប់លក្ខខណ្ឌដែលច្បាប់កំណត់ និងប្រកបដោយគុណភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.