ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ដងផ្លូវ​នៃ​បរិវេណ​ផ្សារ​ដំណាក់​ចង្អើរ​នៅតែ​ក្លាយជា​កន្លែង​លក់ដូរ​ដូច​មុន​ដដែល បើទោះជា​ផ្សារ​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ក៏ដោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ បើទោះជា​ផ្សារ​ដំណាក់​ចង្អើរ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​តម្រូវឲ្យ​ក្រុមអាជីវក​រចូល​លក់ដូរ​តាមតូ​ប​បែបណា​ក្តី គេ​នៅតែ​សង្កេត​ឃើញ​អ្នកលក់ដូរ​មួយ​ភាគ​តូច នៅតែ​បន្ត​សម្រុក​មក​លក់ដូរ​នៅ​ផ្នែក​ចិញ្ចើម​ផ្លូវ​ដូច​មុន​ដដែល ហើយ​ការ​យក​ចិញ្ចើម​ផ្លូវ​ជា​កន្លែង​លក់ទំនិញ​បែបនេះ​ធ្វើឲ្យ​ចំណុច​ខាងលើ​មាន​ឧបសគ្គ​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​មក​។​

ចំពោះ​មូលហេតុ​ធ្វើឲ្យ​ក្រុម​អាជីវករ​ក្រាញ​ននៀល​មិន​ព្រម​យក​ទំនិញ​ទៅ​ដាក់លក់​នៅតាម​តូច​ក្នុង​ផ្សារ​នោះ ត្រូវបាន​គេ​អះអាងថា មក​ពី​ក្រុម​អាជីវករ​មួយ​ផ្នែក​តូច​មិនសូវ​សំបូរ​ធនធាន គឺ​ភាគច្រើន​អ្នកលក់ដូរ​តាម​កញ្ច្រែង​និង​មួយ​ចំនួន​លក់​បន្លែ ត្រី​សាច់ ឬ​លក់​គ្រឿងទេស​ក្នុង​ទ្រង់ទ្រាយ​តូច​តាច​ជាដើម​។

​ជាមួយនេះ បើ​តាម​ការលើកឡើង​ពី​សំណាក់​អាជីវករ​ជា​អ្នកលក់​បន្លែ ត្រី​សាច់ និង​ផ្លែឈើ បាន​នាំគ្នា​និយាយថា តាមពិតទៅ​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​បាន​ជំរុញ​ឲ្យ​ពួកគាត់​ចូល​ទៅ​លក់ដូរ​នៅ​តាម​តូប​ឬ​ស្តង់​ដែល​បាន​សាងសង់​មាន​របៀបរៀបរយ​រួចជាស្រេច ប៉ុន្តែ​ពួកគាត់​មិន​អាច​ធ្វើ​ទៅ​រួច​ព្រោះ​ថា អាជីវករ​ខ្លះ​លក់ដូរ​ទំនិញ​កំបិុក​កំ​ប៉ុក បើ​យក​ប្រាក់​ទៅ​បង់ថ្លៃ​តូប​គឺរ​ត់​មិន​រួច​ទេ​។​ម្យ៉ាងទៀត ការលក់​បន្លែ ត្រី​សាច់​នៅក្នុង​ផ្សារ​ក៏​លក់​មិន​ដាច់ ដូច​លក់​នៅ​ក្បែរ​ដងផ្លូវ​ដែរ​។​ម្លោះ​ហើយ​ចេះតែ​នាំគ្នា​អង្គុយ​ក្បែរ​ចិញ្ចើម​ផ្លូវ​លក់​តាម​ទម្លាប់​ទៅ​ចុះ បើ​អាជ្ញាធរ​ដេញ​ចាំ​គិត​ទៀត​។​

​ទោះជា​យ៉ាងណា ការ​យក​ចិញ្ចើមផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ មិន​ត្រឹមតែ​ធ្វើឲ្យ​កកស្ទះ​ចរាចរ​ដល់​អ្នកដំណើ​រ​នោះទេ គឺ​ថែមទាំង​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​របស់​ទីប្រជុំជន​ផ្សារ​របស់​យើង​ផង​ដែរ​។​

​សូមជម្រាបថា ផ្សារ​ដំណាក់​ចង្អើរ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវបាន​បើក​ឲ្យ​ដំណើរការជិត​២​ខែ​មក​ហើយ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ក្រុម​អាជីវករ​មួយចំនួន​នៅតែ​មិន​ព្រម​ចូលទៅ​លក់ដូរ​នៅ​តាម​តូប​នៅ​ឡើយ ដោយ​ពួកគាត់​នាំគ្នា​យក​ចិញ្ចើមផ្លូវ​ជា​កន្លែង​លក់ដូរ​ស្ទើ​បិទ​ផ្លូវ​ជិត​ទៅ​ហើយ តើ​អាជ្ញា​រធរ​គួរ​ចាត់វិធានការ​បែបណា​?៕
​សេង ណា​រិទ្ធ​

 

r190129f1 r190129f2 r190129f4 r190129f5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.