ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ចោរ​ជើងឆើត លួច​ម៉ូតូ​ដែល​សំចត​ទុកចោល ខណៈពេល ម្ចាស់​កំពុង​ហាត់ប្រាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​បុស្ស ឆ្នាំច សំរឺ​ទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ ម៉​៣០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​៖ លួច​ម៉ូតូ នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង​ជ្រុង​ខាងកើត ផ្លូវ​ព្រះមុន្នីវង្ស ភូមិ​១៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ ម៉​០០​នាទី​។​

​ជនសង្ស័យ មានឈ្មោះ ឡាំ ញឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បំរុង​ថ្នល់​ការ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក រួម​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 1GL-6448 លេខ​តួ​5161377 និង​លេខ​ម៉ាស៊ីន​016137 (​ប្រគល់ឲ្យ​ជនរងគ្រោះយ​ក​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​)​។​

​ជនរងគ្រោះ ឈ្មោះ លីន សម្បត្តិ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៤១ ផ្លូវ​លេខ​K៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា មុនពេល​កើតហេតុ នៅ​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ ម៉​០០​នាទី ជនរងគ្រោះ​ឈ្មោះ លីន សម្បត្តិ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ជិះ​ម៉ូតូ HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 1GL-6448 លេខ​តួ​5161377 និង​លេខ​ម៉ាស៊ីន​016137 មក​ហាត់ប្រាណ​នៅ​រង្វង់​មូល​គួច​កាណុង ពេល​ធ្វើដំណើរ​មក​ដល់​បាន​ចត​ម៉ូតូ​ទុក​នៅ​ចិញ្ចើម​ផ្លូវ​រង្វង់​មូល​គួច​កាណុង​ជ្រុង​ខាងកើត ដោយ​បាន​ចាក់​សោករ រួច​ក៏​ដើរ​ហាត់ប្រាណ​ជាធម្មតា ពេល​ជនរងគ្រោះ​ដើរ​ហាត់ប្រាណ​បណ្តើរ មើល​មក​ម៉ូតូ​របស់​ខ្លួន​បណ្តើរ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ ឡាំ ញឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឡើង​អង្គុយ​លើ​ម៉ូតូ​កំពុង​ធ្វើ​សកម្មភាព​យក​សោ​កាច់ករ​អូស​ចេញ​ទៅ​មុខ​បាន​បន្តិច ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្រែក​ផ្អើល​ឆោឡោ​ចោរៗ

​ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ចក​ល្បាត​ក្នុង​មូលដ្ឋាន​ទៅ​ដល់​ក៏​ធ្វើ​ការអន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​ម៉ូតូ នាំ​មក​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ធ្វើ​ការសាកសួរ​តែម្តង​។

​ចំពោះ​ដែក​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់ក​ម៉ូតូ​ត្រូវ​ជនសង្ស័យ​បោះចោល​លើ​សួនច្បារ​បាត់រ​ក​មិនឃើញ ។ ចំណែក​ម៉ូតូ​ម៉ាក​ខាងលើ​ប្រគល់ឲ្យ​ជនរងគ្រោះយ​ក​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​វិញ ៕

r190229a45 r190229a46

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.