ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

ខេត្តពោធិ៍សាត់ ចាប់ផ្តើមយុទ្ធនាការសំអាតសំណល់ប្លាស្ទិក ពីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកំពង់លួង ស្រុកក្រគរ សម្រាប់បេសកកម្មសម្អាតទន្លេកម្ពុជា រយៈពេល៥ឆ្នាំ

ខេត្តពោធិ៍សាត់ ចាប់ផ្តើមយុទ្ធនាការសំអាតសំណល់ប្លាស្ទិក ពីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកំពង់លួង ស្រុកក្រគរ សម្រាប់បេសកកម្មសម្អាតទន្លេកម្ពុជា រយៈពេល៥ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងយុទ្ធនាការសំអាតសំណល់ប្លាស្ទិក ពីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់បេសកកម្មសំអាតទន្លេកម្ពុជា រយៈពេល៥ឆ្នាំ (២០២៣-២០២៨) ក្រោមប្រធានបទ «ប្រជាពលរដ្ឋម្នាក់ ជាភ្នាក់ងារបរិស្ថានម្នាក់» ដែលរៀបចំដោយអង្គការសំអាតទន្លេ-សមុទ្រ សហការគាំទ្រដោយក្រុមហ៊ុន Leader Energy។

កម្មវិធីនេះត្រូវបានធ្វើឡើង នៅបរិវេណដីវាលក្បែរបាត់ទឹក ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក រ៉ូនី គូ នាយកប្រតិបត្តិ ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) , លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត, លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup), លោកនាយករងបញ្ជូនអគ្គិសនី, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អភិបាលក្រុងស្រុក, ប្រតិភូក្រុមហ៊ុន Leader Energy, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក រ៉ូនី គូ នាយកប្រតិបត្តិ ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy)និងលោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានថ្លែងថា  ការបើកនូវយុទ្ធនាការសម្អាតទន្លេ នៅក្នុងថ្ងៃនេះ បង្ហាញពីការតាំងចិត្ត និងចូលរួមសំខាន់ថែមទៀត ពីអ្នកពាក់ព័ន្ធ ជាពិសេសកិច្ចសហការរវាងរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត អង្គការដៃគូសហការ និងវិស័យឯកជន ក្នុងការចូលរួមបេសកកម្មសំអាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ដើម្បីជំរុញឱ្យទន្លេគ្មានការបំពុលដោយប្លាស្ទិក និងធ្វើឱ្យកម្ពុជាស្អាត ជាពិសេសជំរុញការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោកបានបញ្ជាក់ថា ផ្អែកតាមអនុសាសន៍ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមក្នុងសកម្មភាព «ស្អាត» យ៉ាងផុសផុលនេះ គឺផ្តល់ប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មានសុខភាពល្អ មូលដ្ឋានមានសោភ័ណភាព មានការអភិវឌ្ឍប្រកបដោយចីរភាព រង់ចាំស្វាគមន៍អ្នកទេសចរណ៍ និងអ្នកវិនិយោគទុន នៅក្នុងពេលអនាគត។

លោក រ៉ូនី គូ និងលោក អេង រស្មី បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់បណ្តាក្រុមហ៊ុន អង្គការសង្គមស៊ីវិល រដ្ឋបាលខេត្ត ក្រុង ស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានសាមគ្គីចេញមករួមគ្នា សម្អាតនៅតាមមូលដ្ឋានតាមទីសាធារណៈ ក្នុងឃុំកំពង់លួងនាពេលនេះ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតនៅពេលខាងមុខនេះ តាមរយៈសកម្មភាព «ស្អាត» ស្អាតចេញពីបេះដូងខ្មែរ បញ្ឈប់ការបោះចោលសំរាម គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះ បានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើសកលលោក។

លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុង ក្នុងយុទ្ធនាការសំអាតសំណល់ប្លាស្ទិក ពីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់បេសកកម្មសំអាតទន្លេកម្ពុជា រយៈពេល៥ឆ្នាំ (២០២៣-២០២៨) ក្រោមប្រធានបទ «ប្រជាពលរដ្ឋម្នាក់ ជាភ្នាក់ងារបរិស្ថានម្នាក់»។ លោកបានបន្តថា យុទ្ធនាការនេះ ត្រូវចាប់ផ្តើមដំណើរការជាផ្លូវការ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ដល់ប្រតិភូក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ-សមុទ្រ ដែលបានពង្រីកបេសកកម្មសម្អាតបឹងទន្លេសាប ខេត្តពោធិ៍សាត់ ដើម្បីធ្វើយ៉ាងណាឱ្យបឹងទន្លេសាប គ្មានសំរាម គ្មានការបំពុលដោយសំណល់ប្លាស្ទិក ។ គិតមកដល់ពេលនេះ យុទ្ធនាការប្រមូលសំណល់ប្លាស្ទិក បានជាង១០តោន ចេញពីបឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិបណ្តែតទឹកក្នុងឃុំកំពង់លួង ដែលនេះគឺជាគម្រូល្អប្រសើរ ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋ ពង្រឹងភាពទទួលខុសត្រូវ លើការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមភូមិ ឃុំ ស្រុកទាំងអស់ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាបផងដែរ។

លោកបានថ្លែងថា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាត សាធារណៈស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក»  ទៅជាចលនាគ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។ លោកបានបញ្ជាក់ថា ភាពស្អាត គឺជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការពិតណាស់ថានៅប៉ុន្មានខែខាងមុខទៀត ផ្ទះប្រជាពលរដ្ឋត្រូវរំកិលតាមទឹក ពីក្នុងបឹងទន្លេសាបមកខាងលើ ដោយកង្វះខាតប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង ប្លាស្ទឹក ត្រូវបានបោះចោលទៅក្នុងបឹងទន្លេសាប បានកកស្ទះនៅទីនោះ និងតាមដើមឈើជាដើម ហើយការពង្រីកបេសកកម្មសម្អាតទន្លេ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នាពេលនេះ ជាពេលវេលាដ៏ល្អសមស្រប ក្នុងការជួយប្រមូលសំណល់ប្លាស្ទិក ចេញពីបឹងទន្លេសាប កាត់បន្ថយផលប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ ជីវៈចម្រុះ ក្នុងទឹកបានមួយចំណែកធំ។

លោកបានគូសបញ្ជាក់ថា កន្លងមកអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចាត់ទុកភាព​គ្មាន​​សំរាម នៅលើទឹកដីខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ក្នុងការលើកកម្ពស់​សោភណភាព និងអនាម័យសម្រាប់ការរស់នៅ។ ដើម្បីឱ្យទឹកដីខេត្តពោធិ៍​សាត់ គ្មានសំរាម និងស្រស់ស្អាត លោក ខូយ រីដា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាត ដោយបានដាក់ចេញបទបញ្ជា​ក្តៅ «មានសំរាម អត់អភិបាលស្រុក/ក្រុង មានអភិបាលស្រុក/ក្រុង អត់សំរាម, មានសំរាម​អត់មេឃុំ/ចៅសង្កាត់ មានមេឃុំ/ចៅសង្កាត់ អត់សំរាម»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.