នាខេត្តបាត់ដំបងថ្លែងក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ របស់ គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៩សម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថា លោក សម រង្ស៊ីមានផែនការវិលចូលស្រុកខ្មែរវិញ ៥០ ភាគរយមក និង៥០ភាគរយ អត់មក គឺជាល្បែងនយោបាយប្រថុយប្រថានតែប៉ុណ្ណោះ។ សម្តេច ស ខេងបានលើកឡើងថា ការប្រកាសវិលចូលស្រុករបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សស ង្គ្រោះជាតិគឺជាការ ទាល់ច្រកនយោបាយនិងជាល្បែងនយោបាយប្រថុយប្រថានតែប៉ុណ្ណោះ។
សម្ដេចក្រឡាហោមបន្ដថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី ក៏គ្មានអ្នកណាហាមឃាត់ នោះទេ។ ក្នុងច្បាប់រដ្ឋធម្មនុញ្ញចែងថា ខ្មែរមិនឱ្យនិរទេសខ្មែរទេ ហើយសម្ដេចមិនមែនអ្នកច្បាប់ ទេ សម្ដេចគ្រាន់តែជាអ្នកអនុវត្តន៍ច្បាប់ ។ “អីចឹងរឿងចេញទៅក្រៅ ហើយមិនមកស្រុក នេះមិន មែនមានតែម្តងទេ ហើយក៏គ្មានអ្នកណាបណ្តេញគាត់។ ពីព្រោះថា កុំច្រឡំថាដីកា ស្វែងរក ចាប់ខ្លួនជាការ បណ្តេញគឺសុខគ្នា អាមួយគេបណ្តេញចេញ ឬនិរទេស រឿងផ្សេង ឯការចាប់ខ្លួនមិនមែនរឿងបណ្តេញទេ។
សម្ដេចក្រឡាហោមលើកឡើងថា “សម រង្ស៊ី មកជាការប្រថុយប្រថាន យើងគិតថា សព្វថ្ងៃនេះគណបក្សសង្គ្រោះជាតិ អត់មានទេ ជាផ្លូវច្បាប់ សម រង្ស៊ីទៅធ្វើប្រធានស្តីទីគណបក្សដែលអត់មាន យើងយល់យ៉ាងណា? បើគណបក្សហ្នឹង!អត់មាន ហើយគ្មានចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះទេ បើតុលាការលុបបាត់ហើយ”។
សម្តេចបានបន្ដទៀតថាគណបក្សអត់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃផង!អ្នកណាទទួលស្គាល់ លើសពីនេះលោក សម រង្ស៊ី ជាអ្នកមានពិរុទ្ធជនផង! ជាទណ្ឌិតផង! ជាជន សង្ស័យ ដែល សម រង្ស៊ី នឹងពាក់ព័ន្ធ ច្រើនយ៉ាង។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានដាក់ជាសំណួរថាតើលោកសម រង្ស៊ីចូលមកស្រុកខ្មែរវិញតាមរយៈបៀបណា ហើយលើកឡើងករណីនេះ វាអត់មានដូចពីមុនទេ ព្រោះពី មុនលើកលែងទោសពីព្រះមហាក្សត្រ ឡាយព្រះហត្ថលើកលែងទោស អ្នកណា ទៅទទួលប៉ុណ្ណាក៏បានដែរ។ ប៉ុន្តែលើកនេះ តើ សម រង្ស៊ី មកតាមណា មកតាមព្រលានយន្ត ឬតាមផ្លូវទឹក ឬតាមផ្លូវគោក ហើយអ្នកទៅទទួលមានហេតុផលអីទៅទទួលនោះ។សម្តេចសខេងហៅការអំពាវនាវ និងការប្រកាសរបស់លោក សម រង្ស៊ីគឺធ្វើឱ្យ ស្រុកទេសមានចលាចល អស្ថិរភាព និងអសន្តិសុខ។ សម្តេចបានអះអាងថា ប្រសិនបើលោកសម រង្ស៊ីមិនធ្វើសកម្មភាព ដូចអ្វីដែលខ្លួននិយាយទេ នោះទេអ្វីៗនឹងត្រូវ បញ្ចប់អស់រួមការគាំទ្រពីអន្តរជាតិ និងអ្នកគាំទ្ររបស់ខ្លួនរួមទាំងបញ្ហាផ្ទៃ ក្នុងបក្សក៏លែង មានអ្នកជឿទុកចិត្តលោកទៀតទេ។ សម្ដេចក្រឡាហោមបានចាត់ទុក ការប្រកាសរបស់ លោកសម រង្ស៊ី វិលចូលស្រុកគឺជាវិធីសាស្ត្រដដែលតែប៉ុណ្ណោះ ដើម្បីរក្សាកម្លាំងគាំទ្ររបស់ ខ្លួននៅក្នុងប្រទេស ដើម្បីបញ្ជាក់ថាសម រង្ស៊ី នៅតែជាមេដឹកនាំមានឥទ្ធិពលនៅកម្ពុជា ៕



