ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

នៅ​សាលា​ខេត្តកំពង់ចាម បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កានតំណែង​របស់​មន្ដ្រីរាជការ ក្រោម​អធិបតី​ភព ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម ៖ នៅ​សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៨​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រីរាជការ ក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី ដែល​ជា​មន្ត្រីរាជការ​នៃ​មន្ទីរ​ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ចាម​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់ពី​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​ស្ថានភាព​ទូទៅ​របស់​មន្ត្រីរាជការ ការងារ​បង្កបង្កើនផល ដំណាំ​កសិឧស្សាហកម្ម ការងារ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ការងារ​ព្រៃឈើ ជលផល នីតិកម្ម​កសិកម្ម សហគមន៍​កសិកម្ម ការងារ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុទ្ធ គោលនយោបាយ និង​បច្ចេកទេស ព្រមទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត និង​លោក ស៊ីម ថា​វរៈ ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ធ្វើ​ការប្តេជ្ញាចិត្ត​រួម​មក លោក គូ​ច ចំរើន លោក​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​មានមតិ​ស្វាគមន៍​ចំពោះ​អង្គពិធី និង​មាន​ចំណាប់អារម្មណ៍​មួយចំនួន​ទាក់ទង​នឹង​ពិធី​ចូលកាន់​តំណែង​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ដែល​ប្រធាន​មន្ទីរ​ចាស់​សម្រេចបាន និង​ធ្វើ​ការណែនាំ​បន្ថែម​ដល់​ប្រធាន​មន្ទីរ​ថ្មី​នូវ​ការងារ និង​ភារកិច្ច​ដែល​ត្រូវ​ទទួលយក​ទៅ​អនុវត្ត​បន្ត​ធ្វើ​យ៉ាងណា​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន ធានា​សន្តិសុខ​ស្បៀង​ក្នុង​ខេត្ត និង​កាត់បន្ថយ​ការ​នាំចូល​។

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​មាន​សារៈសំខាន់​នេះ ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក​អភិបាលខេត្ត​ដែល​បាន​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​យ៉ាង​ល្អប្រសើរ រហូត​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​អង្គពិធី​ជ្រាបថា ការតែងតាំង​និង​ការផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រីរាជកា​រនា​ថ្ងៃនេះ គឺ​ស្រប​តាម​តម្រូវការ​ចាំបាច់​នៃ​ការធ្វើកំណែទម្រង់​ស្ថាប័ន ការរីកចម្រើន​ទាំង​ចំណេះដឹង និង​បទពិសោធន៍​របស់​មន្ត្រី​រាជការ ដែល​តម្រូវ​ឱ្យ​មាន​ការ​ប្តូរផ្លាស់​សមស្រប​តាម​គោលនយោបាយ​កំណែរ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ការវិវឌ្ឃន៍​រីកចម្រើ​ន​នៃ​សេដ្ឋកិច្ចជាតិ​ក្នុងពេល​បច្ចុប្បន្ន​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកយក​សមិទ្ធផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុងពេល​បច្ចុប្បន្ន និង​ផែនការ ទិសដៅ​អភិវឌ្ឍ​បន្ត​នៅ​ពេល​អនាគត​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​ចង់​ប្រែក្លាយ កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។

​ចំពោះ​ប្រធាន​មន្ទីរ​ថ្មី​ដែល​នឹង​ត្រូវ​ចូលកាន់​តំណែង​ចាប់ពី​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ និង​ផ្តល់​អ​នា​សាសន៍​ល្អៗ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង ដឹកនាំ​ការងារ និង​ការទទួលខុសត្រូវ​សម្រាប់​ជា​ត្រី​វី​ស័យយ​ក​ទៅ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់ជូន​ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖
១-​ត្រូវ​យកចិត្តទុកដាក់ អំណត់​អត់ធន់ ទន់ភ្លន់​តែ​ម៉ឹងម៉ាត់ និង​រៀនសូត្រ​ដកស្រង់​បទពិសោធន៍​ពី​ការងារ​ដែល​យើង​ធ្លាប់​ជួបប្រទះ ដើម្បីឲ្យ​ក្លាយខ្លួន​ទៅជា​អ្នកដឹកនាំ​ដែល​មាន​គំរូ​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ​។ ត្រូវ​ពង្រឹង​សមត្ថភាព គុណភាព​ការងារ និង​មនសិកា​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ និង​ធានា​ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។
២-​ការផ្លាស់ប្ដូរ​ឥរិយាបថ អ្នកផ្ដល់យោបល់ អ្នក​ប្រឹក្សា​យោបល់ ការសម្របសម្រួល និង​ភាពប៉ិនប្រសព្វ​ក្នុង​ការទំនាកទំនង គឺជា​កត្តា​សំខាន់ៗ​នៃ​ការផ្តល់​សេវា​សាធារណៈ ហើយ​ជា​រួម​ត្រូវមាន “​ចរិក​មហាជន​” ពោល​គឺ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកទេស​ជំនាញ​ឲ្យ​ទូលំទូលាយ​និង​ចំ​គោលដៅ​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​។
៣-​ត្រូវ​នាំគ្នា​ចុះ​មូលដ្ឋាន​បម្រើ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព​។​
៤-​ខិតខំ​ធ្វើ​ការផ្សព្វផ្សាយ​ការងារ​បច្ចេកទេស​ទាក់​ទង​ផលិតកម្ម​ស្រូវ បន្លែ ដំណាំ​កសិឧស្សាហកម្ម ផលិតកម្ម​សត្វ និង​សុខភាព​សត្វ តាមរយៈ​ធ្វើការ​ផ្សព្វផ្សាយ​ពូជ ចំណី ជំងឺ និង​ពង្រឹង​ការគ្រប់គ្រង​លើ​ការធ្វើ​អាជីវកម្ម​សម្ភារ​កសិកម្ម​ឱ្យបាន​ល្អ​។ ដោយឡែក វិស័យ​ព្រៃឈើ និង​ជលផល ត្រូវ​ធ្វើ​ការការពា​រធ​ន​ធាន​ធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​ឱ្យមាន​ការរីកចម្រើន​ដើម្បី​កែលម្អ​ជីវភាព លើកកម្ពស់​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ការពឹង​អាស្រ័យ​តែ​លើ​ផល និង​អនុផល​ព្រៃឈើ​ហើយ​ក៏​ត្រូវ​អភិ​វ​ឌ្ឃ​វិស័យ​វារីវប្បកម្ម​ផងដែរ​។ ទន្ទឹម​នោះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួងក៏​ដូច​ជា​របស់​រាជរដ្ឋាភិបាលឲ្យមាន​ប្រសិទ្ធភាព​។
៥-​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឱ្យ​បាន​គង់វង្ស​ល្អ និង​ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​ស្ថាប័ន មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ឱ្យបាន​ល្អ​ប្រសើរ ប្រយោជន៍​ដើម្បី​សម្រួល​ការងារ សហការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​នានា​ទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ប្រពៃ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកយក​បញ្ហា​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់ចុះ​នាពេលនេះ មក​ពិភាក្សា​និង​ធ្វើ​ការណែនាំ​ដល់​មន្ត្រីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឱ្យ​រៀបចំ​កិច្ចប្រជុំ​ជា​បន្ទាន់ ដោយ​អ​ញ្ញើញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុមហ៊ុន ឬ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ ពិសេស​អភិបាល​នៃ​គណ​អី​បាល​ខេត្ត ដើម្បី​សិក្សា​ពី​មូលបញ្ហា រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ និង​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ជាពិសេស​ទប់​ស្តាត់​ឱ្យបាន​នូវ​វិទ្ធង្សនា​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជន​អគតិ​ដែល​យក​ហេតុផល​នៃ​ការធ្លាក់​ចុះ​តម្លៃ​ស្រូវ​នាពេលនេះ គឺ​បណ្តាលមកពី​សហភាព​អឺរ៉ុប​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ២០០​ដុល្លារ​ក្នុង​១​តោន ៕

 

r190128e1 r190128e2 r190128e3 r190128e4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.