ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ប្រជុំ​បូក​សរុប​សភាពការណ៍​ខែ​មករា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម​: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ ២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​ប្រជុំ​បូក​សរុប​សភាពការណ៍​លទ្ធផល​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម ការងារ​នគរបាល និង​សហគមន៍​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​បន្ត​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ស្នងការរង លោក​អនុប្រធាន​ផែន​ជំនាញ  លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​នាយ​ផ្នែក​នគរបាលបេតិ​ក​ភ័​ណ្ឌ  លោក​អធិការ អធិការរង​នគរបាល​ស្រុក ក្រុង​ទាំង​១០​លោកនាយ​ប៉ុស្តិ៍ ទាំង​១០៩ នាក់​។

​លោក​វរសេនីយ៍ទោ វ៉ា សុធា​រ៉ា ស្នងការរង​ទទួល​ផែនកា​រងារ​សេនាធិការ​បាន​អាន​របាយការណ៍​បូក​សរុប​សភាពការណ៍​សង្ខេប​នៃ​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩ ដោយ​បាន​បញ្ជាក់​ថា​សភា​ព​ការណ៍​សន្តិសុខ​ក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ចាម ពុំ​មាន​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​។

​លោក​ឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ធ្វើ​ការកោតសរសើ​រដល់​នគរបា​លទាំង​អស់​ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ក្នុង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សង្គម​បាន​ល្អ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំំ​នុក​ទុកចិត្ត​លើ​សមត្ថកិច្ច និង​ជា​មោទនភាព​របស់​ស្នងការ​ខេត្ត​កំពង់ចាម​។

​ក្នុងនោះដែរ លោក ស្នងការ​បាន​ដាក់បទបញ្ជា​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ផ្សព្វផ្សាយ បង្រៀន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ច្បាប់ ភូមិ ឃុំ មាន​សុវត្ថិភាព ជា​ពិសេស​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ធ្វើ​ប្រជា​ការពារ​នៅ​តាម ភូមិ​នីមួយៗ​ឱ្យ​មាន​ការកើនឡើង និង​ដោះស្រាយ​បទល្មើស​ដែល​នៅ​សេសសល់  ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ឱ្យបាន​ល្អ​បន្តទៀត​តាម​ជំនាញ និង​តួនាទី​រៀងៗ​ខ្លួន​។

​ជាមួយ​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ណែនាំ និង​ពង្រឹង​ការងារ​ជំនាញ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ឱ្យ​កាន់តែ​យល់ដឹង​បន្ថែម​ដើម្បី​យកទៅអនុវត្ត​ភារកិច្ច​បាន​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

 

r190128d1 r190128d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.