ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​នាយ​ឧត្តមសេនីយ៍ ស ថេត​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​បញ្ជាការដ្ឋាន​អង្គរក្ស ជា​ដៃគូ​យ៉ាង​ស្អិតរ​មួ​ត ប្រៀប​ដូច​ស្លាប​ទាំង​គូ​របស់​បក្សី ដើម្បី​ធានា​សន្ដិសុខ សុវត្ថិភាព

​នាយ​ឧត្តមសេនីយ៍ ស ថេត​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​បញ្ជាការដ្ឋាន​អង្គរក្ស ជា​ដៃគូ​យ៉ាង​ស្អិតរ​មួ​ត ប្រៀប​ដូច​ស្លាប​ទាំង​គូ​របស់​បក្សី ដើម្បី​ធានា​សន្ដិសុខ សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២​ឥ​០២៥​នេះ បាន​អះអាង​ថា កន្លង​ទៅ​រហូត​មកដល់​ពេលបច្ចុប្បន្ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​បញ្ជាការដ្ឋាន​អង្គរក្ស គឺជា​ដៃគូ​សហការ​គ្នា​យ៉ាង​ជិតស្និត និង​រឹងមាំ​មិន​អាច​ខ្វះ​បាន និង​ត្រូវ​ជួយ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ប្រៀប​ដូច​ស្លាប​ទាំង​គូ​របស់​បក្សី​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​សង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​បញ្ជាការដ្ឋាន​អង្គរក្ស តែង​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ក្នុង​ពេល​តែមួយ ដើម្បី​សម្រេចបាន​ជោគជ័យ ក្នុង​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ជាពិសេស​ការពង្រឹង​កិច្ចសហការ ដើម្បី​ធានា និង​ការពារ​ឲ្យបាន​ដាច់ខាត​នូវ​សន្ដិសុខ សុវត្ថិភាព​ជូន​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុមគ្រួសារ​របស់​សម្ដេច​ទាំងមូល​។​

​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​កង​យោធពល​ខេ​ម​ភូមិន្ទ នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រម​ទាំង​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត ហ៉ីង ប៊ុន​ហៀ​ង ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​កន្លងមក​បាន​ផ្ដល់​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​កងកម្លាំង​នគរបាលជាតិ ក្នុង​ការរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម នយោបាយ ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ទប់ស្កាត់​រាល់​ចលនា​ប្រឆាំង​នានា​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​ក្នុងនោះ​កិច្ចសហការ ក្នុង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ ជូន​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ ការធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សម្រាប់​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា បាន​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​ក្នុងន័យនេះ នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត ហ៉ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ថ្នាក់ដឹកនាំ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម​ស្នូល​របស់​ខ្លួន ដោយ​ភក្តីភាព ស្មោះត្រង់​ឥត​ងាករ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​មោះមុត និង​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ក្រុមគ្រួសារ បានសម្រេច​ដោយ​ជោគជ័យ​១០០% គ្រប់ពេលវេលា និង​ទីកន្លែង តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​។​

​ក្នុងនាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​តំណាង​ឲ្យ​កងកម្លាំងន​គ​របាល​ជាតិ​នៅ​ទូទាំង​ប្រទេស នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ខ្ពស់ ដូចតទៅ​៖
*​ទី​១៖ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​បន្ត​ការពារ និង​រក្សា «​សន្តិភាព​» ដែល​បង្កើតឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​ឋិតថេរ​គង់វង្ស ទោះបី​ក្នុង​តម្លៃ​ណាក៏ដោយ​
*​ទី​២៖ ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហការ​យ៉ាង​ជិតស្និត និង​រឹងមាំ​ជាមួយ​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ការធានា និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ក្រុមគ្រួសារ ឲ្យបាន​សម្រេច​ដោយ​ជោគជ័យ​១០០% នៅ​គ្រប់​កាលៈទេសៈ និង​ទីកន្លែង​ដោយ​ភក្ដីភាព​
*​ទី​៣៖ ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​បន្ត​ថែរក្សា​ឲ្យបាន​ជា​ដាច់ខាត​នូវ​ស្នាដៃ និង​សមិទ្ធផល​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​នានា​របស់​ឧត្តម​វីរៈ​យុទ្ធជន​ស្នេហា​ជាតិ​ជំនាន់​២​ធ្នូ ដ៏​អង់អាច​ក្លាហាន ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​កសាង និង​បន្សល់​ទុក​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​
*​ទី​៤៖ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការប្រតិបត្តិ តាម​បទបញ្ជា​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ភាពស្មោះត្រង់ និង​ឥត​ងាករ​
*​ទី​៥៖ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​បង្ក ភាពវឹកវរ​ដល់​សង្គម ពិសេស​ឧបាយកល​បដិវត្តន៍​ពណ៌ ចលនា​ផ្កា​រីក ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​
*​ទី​៦៖ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​គាំទ្រ និង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.