ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទ្រុងទ្រាយ​ធំ​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ ទោ អាត់​ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលា​ដំ​បួង​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កំលាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​នគរបាល​ខេត្ត​បាន​ចុះបង្ក្រាប​ជនសង្ស័យ​ជួញ​គ្រឿងញៀន​នៅតាម​ផ្ទះសំណាក់​បាន​៥​ករណី រយះពេល​២​ថ្ងៃ​និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​។ ឃាត​ខ្លួន​មនុស្ស​១៥​នាក់ ម៉ូតូ​៩​គ្រឿង ឡាន​១​គ្រឿង កាំភ្លើង​៣​ដើម និង​ថ្នាំញៀន​មួយចំនួនធំ​។

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ការចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ​នេះ​នៅ​ចំណុច​មួយ​ក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​និង​កន្លែង​ផ្សេងៗ​ទៀត​។

​ក្នុង​រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៥​នាក់
១:​ឈ្មោះ សេរី ពេជ្ជ​រ៉ាវី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ដកហូត​បាន​វត្ថុតាង​រួម​មាន​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​១​ថង់​តូច​។
២: ឈ្មោះ​ម៉ៅ បៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៍​ស​ចំនួន​២​ថង់​តូច​។
៣:​ឈ្មោះ​ហ៊ាង សុជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។
៤:​ឈ្មោះ ឌឹ​ម សុភ័ក្ត្រ ហៅ ផៃ​ភេទ​ប្រុស អាយុ ២៩​ឆ្នាំ
៥:​ឈ្មោះ យក់ ស៊ិង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​ដកហូត​អាវុធខ្លី​១​ដើម ម៉ាក ZORAKI លេខ​០០០០៦៥ បង់​១​គ្រាប់​១​គ្រាប់​។
៦:​ឈ្មោះ បូរ ទិត្យ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដកហូត​វត្ថុតាង​ក្រាម​ព​ណ៍សរ​៦​ថង់​តូច ចឹញ្ចៀន​លោហ​:​ធាតុ​ដាំ​ត្បូង​ពណ៍​ខ្មៅ ១​វង់​។
៧:​ឈ្មោះ​ហេង អ៊ាន ហៅ​រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដកហូត​ថ្មាំពណ៍​ផ្កាឈូក​១៧៣​គ្រាប់ ក្រាម​ព​ណ៍ស ២​ថង់​តូច ចឹញ្ជៀន​លោហធាតុ​២​វង់ ។
៨:​ឈ្មោះ​ហៀ​ប សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។
៩:​ឈ្មោះ​ច​យ រ៉ាវី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។
១០:​ឈ្មោះ រតនា ភេទ​ប្រុស អាយុ​ឆ្នាំ ដកហូត​វត្ថុតាង ថ្នាំ​ប្រភេទ​ពណ៍​ផ្កាឈូក​១៧៣​គ្រាប់ ក្រាម​ព​ណ៍ស​ថ្លា​២​ថង់​តូច​។
១១:​ឈ្មោះ ហេង ហ្វុង សាយ យុ​គ ហៅ វង់ ភេទ​ប្រុស អាយុ ប្រហែល​២៩​ឆ្នាំ (​ជនសង្ស័យ​គេចខ្លួន​បន្សល់ទុក​នូវ អាវុធខ្លី​១​ដើម​ម៉ាក​lock17 ពណ៍​ខ្មៅ បង់​០១ គ្រាប់​០៣ គ្រាប់ ថ្នាំ​គ្រាប់​ពណ៍​ផ្កាឈូក​យ៉ាម៉ា​ចំនួន ១០២​គ្រាប់ ក្រាម​ព​ណ៍ស​ថ្លា​ចំនួន​០៦ ថង់​តូច និង​៥​កូន​ថង់ ធំ​ល្មម ខេ​ហិត​ព​ណ៍សរ ០១​កញ្ចប់ ថង់​សំរាប់​ច្រក​ថ្នាំ មួយចំនួន ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​០១) ។

​និង​៤​នាក់​ទៀត មិន​ស្កាល់​ឈ្មោះ ដក​វត្ថុតាង​មាន​កាំភ្លើង​កែច្នៃ​ចំនួន ១​ម៉ាក​BLow F92 AUTO​ពណ៌​ទឹកប្រាក់​មាន​គ្រាប់​ចំនួន ៣​គ្រាប់​នៅ​ក្នុង​ប្រអប់​ដែកស្វាន​ចំនួន​២​ម៉ូទ័​រឆាប​ចំនួន​១ អង្គុំ​ចំនួន​១ ផ្លែ​ស្វាន​ចំនួន​៨ កាណុង​កាំភ្លើង​ចំនួន​៣ កាំបិត​សា​ម៉ូ​រ៉ៃ​ចំនួន​១ ម៉ែត​ក្រឡឹង​ចំនួន​១ ដែកឆាប​ចំនួន​១ ដប​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២ ដែកកេះ​ចំនួន​៥ កន្ត្រៃ​ចំនួន​២ ញញូរ​ចំនួន​១ ដែក​ទ្រាប់​ដំ​ចំនួន គ្រាប់​អឺ​ម​១៥​គ្រាប់ ក្នុង​ការបង្ក្រាប​នោះ ភាគច្រើន​នៅក្នុង​ផ្ទះសំណាក់​ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយពី​ឃាត់ខ្លួន​ហើយ កំលាំង​ជំនាញ​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​តុលា​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

r190128c4 r190128c1 r190128c2 r190128c3 r190128c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.