ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កម្លាំង​នគរបាល​ខេត្ត​កំពត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទឹកឈូ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ជល់​មាន់​មួយកន្លែង​។ ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​ស្ថិតក្នុង​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​បទល្មើស​ខាងលើ លោក​លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​រួមមាន ១.​ឈ្មោះ​យ៉ុង សារ៉េត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​,២. ឈ្មោះ​នូវ រត​នូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​,៣. ឈ្មោះ​នឿត សាទ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ៤. ឈ្មោះ​ចាង ស៊ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៥. ឈ្មោះ​មាស ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ទាំង​៥​នាក់​រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​លោកនាយ​ការិយាល័យ​បាន​រៀបរាប់ថា ដោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ស្តីអំពី​សកម្មភាព​ល្បែងស៊ីសង​ខុសច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​មករា​ឆ្នាំ​២០១៩​ក្រោយ​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត និង​ការណែនាំ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ផង​នោះ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ទឹកឈូ ក៏​បាន​ចុះ​ដល់ទី​តាំង​ភ្លាមៗ ប៉ុន្តែ​មេខ្លោង​ដែល​ជា​ម្ចាស់​ស​ង្វៀង​ហាក់​ដឹង​ខ្លួន​មុន​បាន​រត់គេច​បាត់ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​តែ​អ្នកលេង​ទាំង​៥​នាក់​ខាងលើ​រួម​ទាំង​វត្ថុតាង​មួយចំនួន​នាំ​មកកាន់​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​តែម្តង​៕
​សេង ណា​រិទ្ធ​

r190128b1 r190128b2 r190128b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.