ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ទ័ព​-​កូន និង​យុទ្ធោបករណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ទ័ព​-​កូន និង​យុទ្ធោបករណ៍ កងរាជអាវុធហត្ថ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរង​សេនាធិការ​ចំរុះ និង​ជា​នាយក​ទីចាត់ការ ឃោសនា​ព័ត៌មាន អគ្គបញ្ជាការ និង​លោក ឧត្តមសេនីយ៍ទោ នាង សុ​ជីវី ស្នងការ ស្នងការដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​អនុគណៈកម្មការ​ទី​២ និង​លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ព្រមទាំង​ក្រុម​ការងារ ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បាន​ធ្វើ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈអធិបតី និង​ក្រុមការងារ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ទ័ព​-​កូន និង​យុទ្ធោបករណ៍​ទាំងអស់ ដែល​បាន​មក​ធ្វើ​បច្ចុប្បន្នភាព នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ក្នុងនោះ​ដែរ​លោក ឧត្តមសេនីយ៍​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត បាន​បន្ត​ថា​ក្រុមការងារ​ត្រួតពិនិត្យ​ចំនួន​ទ័ព​-​កូន​បាន​ធ្វើ​មួយ​ជំ​ហ៊ាន​មុន​រួចមកហើយ មុន​នឹង​ថ្នាក់​ជាតិ​ចុះមក ហើយ​គឺ​ធ្វើ​នេះ​គឺ​ធ្វើ​ដោយ​ហ្នត់ចត់​បំផុត និង​បាន​ត្រៀម​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ ព្រម​ទាង​ឱ្យ​ជំនាញ​ចុះ​ធ្វើ​ការសិក្សា​ដោយ​ផ្ទាល់​ដើម្បី​រៀបចំ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​នេះ​មាន​ភាពរ​លួ​ន និង​ប្រកបដោយ​ជោគជ័យ​។​

​ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានឱ្យដឹងថា ដោយ​មាន​ការ​កំណែទម្រង់​ស៊ីជម្រៅ ដែលជា​យុទ្ធសាស្ត្រ​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេ បាន​ធ្វើ​កំណែ​កងរាជអាវុធហត្ថ​ទម្រង់​ដើម្បី​ឆ្លើយតប​ទៅ និង​កំណែទម្រង់​ដែល​ជា​យុទ្ធសាស្ត្រ​អណត្តិ​ទី​៦​នេះ ដើម្បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុង​ការដឹកនាំ​បញ្ជា ក្នុង​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។

​លោក​ឧត្តមសេនីយ៍​បន្ត​ថា ថ្ងៃនេះ​ក្រុម​ការងារ​បាន​មក​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ទ័ព​-​កូន នៅ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ហើយ​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ត្រូវមាន​ឯកសារ​មួយចំនួន ដើម្បី​ឱ្យ​ក្រុមការងារ​ធ្វើការ​ត្រួតពិនិត្យ​រួម​មាន ឯកសារ​ប្រវត្តិរូប​ចំនួន​ពីរ សេចក្តីសម្រេច​ឋាន​នន្តរ​សក្តិ សេចក្តីសម្រេច​មុខងារ អត្តសញ្ញាណប័ណ្ណ​កងទ័ព អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រ​បញ្ជាក់​កំណើត និង​សៀមភៅ​គ្រួសារ ហើយ​ចំពោះ​ឯកសារ​ទាំងអស់ តម្រូវឱ្យ​មាន​គ្រប់​ទាំងអស់ និង​ត្រូវ​តែ​ច្បាស់លាស់ ហាម​កោស​លុប បើ​មាន​ករណីបែបនេះ​គឺ​ក្រុមការងារ​មិន​ធ្វើ​ការត្រួតពិនិត្យ​នោះទេ រួម​ទាំង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ចំពោះ​ការចុះ​មក​ត្រួតពិនិត្យ​នេះ គឺ​គណៈកម្មាធិការ​គ្រាន់តែ​ស្រង់​ឱ្យដឹងថា មាន​ខុស​អ្វីខ្លះ ត្រូវ​អ្វីខ្លះ និង​ខុស​មាន​ចំនួន​ប៉ុន្មាន ហើយ​ចំពោះ​ការកែតម្រូវ​ឬ​មិន​កែតម្រូវ​គឺ​ក្រុមការងារ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ទ័ព​-​គ្មាន​សិទ្ធិ​នោះទេ គឺ​ដាក់​ជូន​ថ្នាក់លើ​ជា​អ្នកសម្រេច ៕
​

r190127b1 r190127b2 r190127b4 r190127b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.