ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម គន់​គីម ប្រគល់​ផ្ទះ ៣​ខ្នង​ជូន​អតីត​យុទ្ធ​និង​គ្រួសារ​យុទ្ធជនទទ​ទួមរ​ណ​ភាព​នៅ​ស្រុក​ជើងព្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម​: ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ នៅ​ស្រុក​ជើងព្រៃ ខេត្ត កំពង់ចាម​បាន​ទទួល​ផ្ទះ​ចំនួន​៣​ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច តេ​ជោ ហ៊ុន សែន​ប្រធាន​សមាគម​អតីតយុទ្ធជន  កាលពី​ព្រឹក ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩  ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ ស​.​អ​.​ក ព្រមទាំង​គណៈប្រតិភូ អមដំណើរ និង​មាន​ការអញ្ជើញ​ចូលរួម​ឯ​.​ឧ ប្រធាន អនុប្រធាន ស​.​អ​.​ក ខេត្ត គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​កំពង់ចាម លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ខេត្ត លោក​ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​ជើងព្រៃ ព្រមទាំង​សមាជិក​សមាជិកា​ពាក់ព័ន្ទ   បាន​ចូលរួម​ក្នុង​ពិធី ប្រគល់​ទទួល​ផ្ទះ​ជូន​អតីតយុទ្ធជន ០៣​គ្រួសារ ស្មើ​០៣​ខ្នង​ផ្ទះ ។

​លោក​វរសេនីយ៍ឯក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ បានអោយដឹងថា ប្រជា​ពលរដ្ដ​ចំនួន​៣​គ្រួសារ ត្រូវបាន​ទទួល​ផ្ទះ​៣​ខ្នង​រួមមាន​:១- ឈ្មោះ ថៃ ធុល ជា​យោធិន​ពិការ ស្ថិតនៅ​ភូមិ​សង្កែ​ពង ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្ត​កំំពង់ចាម​២-​ឈ្មោះ គួន គីម មុខសញ្ញា​យោធិន​ពិការ ស្ថិតនៅ ភូមិ​ត្រពាំង​ស្លា ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​៣-​ឈ្មោះ គឹម សេង​ហ៊ាន់ ជា​គ្រួសារ​មរណៈ នៅ​ភូមិ​ជាមួយគ្នា​។

​លោក​អធិការ​បាន​បញ្ជាក់ថា ផ្ទះ​ទាំ​៣​ខ្នង​ង​ខាងលើ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់  សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​ក្នុងនោះ​គណអធិបតី​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដូចជា អង្ករ​០១​បេ មី​០១​កេះ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មួយ​មុខៗ​មួយ​យួរ អំបិល ស្ករ ប៊ីចេង មួយ​មុខៗ​មួយ​គីឡូ​ក្រោម ចាន ស្លាបព្រា សម មួយ​មុខ​មួយ​១​ឡូ ទឹក​សុទ្ធ​១​កេះ ទឹក​ក​នរូ​ច​១​កេះ ថវិកា​ចំនួន​០៣​គ្រួសារ​មួយ​គ្រួសារ ទទួលបាន​៥០ ម៉ឺន​រៀល​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម  ក៏​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេជោ ចែកជូន​ដល់​អតីតយុទ្ធជន​ដែល​បាន​ចូលរួម​ចំនួន​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​២​ម៉ឺន​រៀល និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២៣​នាក់ ទទួលបាន​ថវិកា​២​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​នាក់​ផង​ដែរ ។​

 

r190126e0 r190126e1 r190126e2 r190126e4 r190126e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.