ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ជន​មាន​ពិការភាព​ភ្នែក ប្រកប​មុខរបរ​ម៉ាស្សា ទទួល​អំណោយ​សប្បុរសធម៌ ពី​លោក​រដ្ឋមន្ដ្រី ជា សុ​មេធី និង​លោកស្រី ជា ផល្គុន​

ជន​មាន​ពិការភាព​ភ្នែក ប្រកប​មុខរបរ​ម៉ាស្សា ទទួល​អំណោយ​សប្បុរសធម៌ ពី​លោក​រដ្ឋមន្ដ្រី ជា សុ​មេធី និង​លោកស្រី ជា ផល្គុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (​ស​.​អ​.​យ​) បាន​ដឹកនាំ​មន្ត្រី​មាន​ពិការភាព ចុះសួរសុខទុក្ខ​ជន​មាន​ពិការភាព​ភ្នែក ដែល​ប្រកប​មុខរបរ​ម៉ាស្សា​ដៃ​ទេព ដោយ​ជន​មាន​ពិការភាព​ភ្នែក នៅ​ខេត្ត​បាត់ដំបង ។​

​ឯកឧត្តម ចាប តូ បានលើកឡើង​ស្ដីពី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ គ្រោង​នឹង​បើក​វគ្គ​បណ្តុះបណ្តាល វិក្រឹ​តការ ដល់​ជន​មាន​ពិការភាព​ភ្នែក​លើ​ជំនាញ​ម៉ាស្សា និង​ស្ប៉ា កម្រិត​អាស៊ាន ដើម្បី​បំប៉ន​សមត្ថភាព​បន្ថែម ដល់​ជន​មាន​ពិការភាព​ភ្នែក​ប្រកបមុខរបរ​ផ្នែក​ម៉ាស្សា នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ ឲ្យ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​ស្រប​តាម​ស្តង់ដារ និង​ឱកាស​ទទួលបាន​ការងា​រ​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​ដើម្បី​ជំរុញ​ការយកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជា​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ និង​បង្កើត​គោលនយោបាយ យន្តការ​ច្បាប់​នានា​ជាច្រើន ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព​ជន​មាន​ពិការភាព ដូចជា​ផ្ដល់​បណ្ណ​មូ​និធិ​សមធម៌​សុខាភិបាល កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ការស្នើ​សុំ​សេវា​សុខាភិបាល ដោយ​ឥតគិតថ្លៃ ការបង្កើត​បេឡា​ជាតិ អតីតយុទ្ធជន ជាពិសេស​ផ្ដល់​នូវ​កម្មវិធី​នានា ពាក់ព័ន្ធ​ជំនាញ​វិជ្ជាជីវៈ ដើម្បីឪ្យ​ពួកគាត់​មាន​ការងារ មុខរបរ​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​។​

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ជា សុ​មេធី និង​លោកស្រី ជា ផល្គុន បាន​ឧបត្ថម្ភ​មី​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​បាត់ដំបង ចំនួន​១,០០០​កេស​។ ក្នុង​នោះ​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ដូចខាងក្រោម​៖
១៖ មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច ចំនួន​២១០​កេស​
២៖ មជ្ឈមណ្ឌល ពិភព​ក្ដីសង្ឃឹម ចំនួន​១៥០​កេស​
៣៖ មជ្ឈមណ្ឌល​បុរី​កុមារកំព្រា​បាត់ដំបង​១ ចំនួន​៩០​កេស​
៤៖ មជ្ឈមណ្ឌល​បុរី​កុមារកំព្រា​បាត់ដំបង​២ ចំនួន​៣០​កេស​
៥៖ មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ចំនួន​៥០​កេស​
៦៖ មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​អ្នកជំងឺ​របួស​ខួរ​ឆ្អឹងខ្នង ចំនួន​៥០​កេស​
៧៖ អង្គការ​ភូមិ​កុមារ (SOS) ចំនួន​១០០​កេស​
៨៖ គ្រួសារ​ធម៌​៣០​គ្រួសារ ក្នុង​ឃុំ​អន្លង់​វិល ចំនួន​៥០​កេស​
៩៖ គ្រួសារ​ក្រីក្រ​នៅ​ស្រុក​មោងឫស្សី ចំនួន​១០០​កេស​
១០៖ គ្រួសារ​ក្រីក្រ​នៅ​ស្រុក​សំឡូត ចំនួន​១០០​កេស​
១១៖ ក្រុមការងារ​សង្កាត់​ស្លា​កែ​ត ចំនួន​៥០​កេស​
១២៖ ជនពិការ​ដែល​មាន​មុខ​របរ​ម៉ាស្សា និង​ចាប់​ស​សៃ ចំនួន​២០​កេស​។​

​ក្នុង​នោះ​ផង​ដែរ ជន​មាន​ពិការភាព​ភ្នែក ប្រកប​មុខរបរ​ផ្នែក​ម៉ាស្សា ទទួលបាន​ការឧបត្ថម្ភ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី ចំនួន​២០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ​១០​គី​ឡូ មី​២​កេស សារុង​១ ឈើច្រត់​១ និង​ថវិកា ៧០,០០០​រៀល​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.