ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងផ្សព្វផ្សាយផែនការអនុវត្តបន្ត

តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងផ្សព្វផ្សាយផែនការអនុវត្តបន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែ មេសា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី  កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដោយមានការចូលរួមពី មេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ ផ្នែក មេបញ្ជាការ ផ្នែកសឹករងប៉ៃលិន ផ្នែកសឹករងសាលាក្រៅ វរសេនាតូចលេខ៥៥៨ ជំនាញបុគ្គលិក ជំនាញប្រតិបត្តិការ និង មេបញ្ជាការ កងអនុសេនាធំ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់ចូលរួមការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្នុងអង្គភាព គោរពបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ បទបញ្ជាផ្ទៃក្នុង មិនត្រូវចូលរួម ឬពាក់ព័ន្ធបទល្មេីសការកាប់ទន្រ្ទានព្រៃឈើជាធនធានធម្មជាតិ កុំរក្សាទុកឬប្រើប្រាស់គ្រឿងញៀន។ ត្រូវប្រមូលផ្តុំ កម្លាំង១០០% នៅទីបញ្ជាការ ពង្រឹង ការងារប្រចាំបញ្ជា ប្រចាំថ្ងៃ សាងសង់ និង ស្ដារ លេណដ្ឋាន ត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុ គោរពអនុវត្តតាមបទបញ្ជា និងពង្រឹងការប្រើប្រាស់ប្រពន្ធ័ឌីជីថល វាយបកសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ខិតខំយកចិត្តទុកដាក់ការងារកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យឱ្យដូចជាភ្លៀងរលឹម៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.