ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ឬ៣គម្រោងរួចហើយ នៅលើទឹកដីខេត្តកំពត ដោយមានក្រុមហ៊ុនដ៏ធំមួយបានដាក់ទុនវិនិយោគ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ឬ៣គម្រោងរួចហើយ នៅលើទឹកដីខេត្តកំពត ដោយមានក្រុមហ៊ុនដ៏ធំមួយបានដាក់ទុនវិនិយោគ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ឬ៣ គម្រោងរួចហើយ ដើម្បីបង្កើតរោងចក្រនៅលើទឹកដីខេត្តកំពត ដោយមានក្រុមហ៊ុនដ៏ធំមួយបានដាក់ទុនវិនិយោគ។ ខណៈក្រុមហ៊ុននេះ គឺបានបណ្តាក់ទុនវិនិយោគ បើករោងចក្រនៅកម្ពុជាចំនួន ២រួចទៅហើយនៅលើទឹកដីកម្ពុជា។

ការលើកឡើងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ គឺផ្លូវលេខ៣១,៣៣,៤១ ដែលមានតម្លៃ ១៨៨លានដុល្លារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគនិរតី មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងជំរុញខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ឱ្យកាន់តែសខ្លាំងក្លា និងទាញឱ្យឃើញនូវលទ្ធភាពជាក់ស្តែងនៅលើដី។ ការវិនិយោគកន្លងទៅ និងទៅមុខទៀតក្នុងការពង្រឹងខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដែលមានផែនការមេយើងបានអនុវត្តន៍ ហើយឆ្នាំនេះ យើងបានអនុវត្តន៍ជំហានដំបូងយកខេត្តព្រះសីហនុ ជាគោលដើម្បីជំរុញការធ្វើឧស្សាហកម្ម ភស្តុភារកម្មនៅទីនោះ ព្រមទាំងបង្កើតការងារឱ្យបានច្រើនកន្លែង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ប៉ុន្តែ មិនមែនត្រឹមតែខេត្តព្រះសីហនុនោះទេ ឥឡូវខេត្តកំពត ខ្ញុំស៉ីញ៉េ (ចុះហត្ថលេខា) ១ឆ្នាំជាងនេះ តំបន់សេដ្ឋកិច្ចពិសេស ២ ឬ ៣កន្លែង រួចទៅហើយនៅខេត្តកំពត បានន័យថាសញ្ញានៃការរីកលូតលាស់នៃខេត្តកំពត មិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែ ជាឧស្សាហកម្ម ឥឡូវកំពុងសិក្សាធ្វើផែទឹកជ្រៅ និងការវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីបង្កើតអេកូស៉ីសស្ទើមនៃការបង្កើតរោងចក្រមួយ តែខ្ញុំមិនទាន់បញ្ចេញទេ តែកំពុងចរចា»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការចរចាជាមួយភាគីអ្នកវិនិយោគ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពត គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់កំពង់ផែទឹកជ្រៅនៅខេត្តកំពត ក្នុងការផលិត ផលិតផលនៅកម្ពុជា ខណៈមានរោងចក្រ ២ ឬ៣ រួចទៅហើយ បានដាក់ទុនវិនិយោគរួចហើយ ដែលមានទុនវិនិយោគជិត ១ពាន់លានដុល្លារ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយគ្នានឹងការដាក់ទុនវិយោគនៅកម្ពុជា អ្នកវិនិយោគិន មានបំណងដាក់ទុនវិនិយោគពង្រីករោងចក្រឱ្យកាន់តែធំបន្ថែមទៀតលើទឹកដីខេត្តកំពត ដើម្បីធ្វើយ៉ាងណាទាញសក្តានុពលដែលមានស្រាប់នៅកម្ពុជា។ ខណៈក្រុមហ៊ុន គឺមិនបានសន្យាមកបណ្តាក់ទុននោះទេ តែក្រុមហ៊ុនបើកដំណើរការរោងចក្រចំនួន២ នៅកម្ពុជារួចទៅហើយ សម្រាប់នាំផលិតផលទៅកាន់ទីផ្សារអឺរ៉ុប ដែលមានថវិកាជិត ១ពាន់លានដុល្លាររួចហើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈស្ថាបនាផ្លូវជាតិប្រទាក់ក្រឡាគ្នាភ្ជាប់ទៅទិសនិរតី ព្រមទាំងការអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ហើយការតភ្ជាប់ព្រែកជីកហ្វូណន-តេជោ នឹងធ្វើឱ្យខេត្តតាកែវ ទៅថ្ងៃមុខខេត្តតាកែវ មិនមែនមានតែបង្កង និងពងទាកូនទៀតនោះទេ ប៉ុន្តែ អាចក្លាយជាខេត្តដែលនាំចេញនូវផលិតផលឧស្សាហកម្ម និងកម្មន្តសាលកាន់តែច្រើនជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រដូចការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត។

ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញកំណើនវិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.