ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ម៉ែន អេង ប្រគល់អំណោយជូនលោកយាយ ឡោ ឆែម នៅក្រុងស្វាយរៀង

ឯកឧត្តម ម៉ែន អេង ប្រគល់អំណោយជូនលោកយាយ ឡោ ឆែម នៅក្រុងស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនលោកយាយ ឡោ ឆែម អាយុ ៩៤ឆ្នាំ ដែលមានសមាជិក ចំនួន ៥នាក់ និងមានជីវភាពខ្វះខាត នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អំណោយដែលឯកឧត្តម ម៉ែន អេង និងក្រុមការងារ បានប្រគល់ជូនលោកយាយ ឡោ ឆែម នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ៥០០ ០០០រៀល(មួយលានប្រាំសែនរៀល), អង្ករ ចំនួន ១៥០គីឡូក្រាម, មី ចំនួន ២កេស, ទឹកសណ្ដែក ចំនួន ១កេស, ត្រីខកំប៉ុង ចំនួន ២យួរ, ប៊ីចេង ចំនួន ១គីឡូក្រាម, ទឹកត្រី ចំនួន ២យួរ, ទឹកស៊ីអ៉ីវ ចំនួន ២យួរ, ប្រេងឆា ចំនួន ២ដប, ទឹកបរិសុទ្ធ ចំនួន ២កេស, ខ្ទឹមស ចំនួន ១គីឡូក្រាម, សាប៊ូ ចំនួន ១កញ្ចប់ធំ, អំបិល ចំនួន ២កញ្ចប់, មុង ចំនួន ១, ភួយ ចំនួន ១ និងកន្ទេល ចំនួន ១។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ឃុន រតនា អភិបាលរងក្រុងស្វាយរៀង លោក សាំង ឡៃ នាយករដ្ឋបាលក្រុងស្វាយរៀង លោក វ៉ា សុជាតិប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ ព្រមទាំងចៅសង្កាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក និងលោកមេភូមិចំបក់ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.