ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១១,៧៣៨​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ជួប​សំណេះសំណាល​នា​ព្រឹក​នេះ​ប្រារព្ធ​ធ្វើឡើង នៅក្នុង​រោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ រោងចក្រ​ទាំង​១២ ដែល​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត បាន​ជួប​សំណេះសំណាល ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅថ្ងៃនេះ មកពី​ខេត្ត​កំពត​ចំនួន​១១ ក្នុងនោះ​ក្រុង​កំពត​ចំនួន​២ មាន​កម្មករ និយោជិត ១,១៥៩​នាក់​, ស្រុក​ទឹកឈូ​ចំនួន​៤ មាន​កម្មករ​និយោជិត​ចំនួន ៤,៣២០​នាក់​, ស្រុក​កំពង់ត្រាច​ចំនួន​២ មានកម្ម​ករយា​ជិត​ចំនួន ២,៨៨៣​នាក់​, ស្រុក​បន្ទាយ​មាស​ចំនួន​១ មាន​កម្មករ​និយោជិត​ចំនួន ៨៥៩​នាក់​, ស្រុក​ដងទង់​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ១,៦២៩​នាក់​, កសិដ្ឋាន​ចំការចេក​ស្រុក​ឈូក​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ៨៥៨​នាក់ និង​មក​ពី​កសិដ្ឋាន​ចំការ​ម្រេច​ខេត្ត​កែប​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ៣០​នាក់ ដែល​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៩, ថៃ​ចំនួន​១ និង​ខ្មែរ​ចំនួន​២ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១, ផលិត​ស្បែកជើង​ចំនួន​៣, ដេរ​កូន​បាល់​ចំនួន​១, ដេរ​ប៉ាក់​ចំនួន​១, ផលិត​ស៊ីម៉ងត៍​ចំនួន​៣, កសិដ្ឋាន​ចំការចេក​នាំ​ចេញ​ចំនួន​១, កសិដ្ឋាន​ដំណាំ​ម្រេច​នាំ​ចេញ​ចំនួន​១ និង​វា​រី​អគ្គិសនី​ចំនួន​១​។ ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​ដល់ កូន ក្មួយ កម្មករ កម្មការិនី ១១,៧៣៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ២០,០០០៛ សរុប​ទឹកប្រាក់​ចំនួន ២៣៤,៧៦០,០០០៛ ព្រមទាំង​កូន ក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ ៣៥៧ នាក់ បាន​ទទួល​ថវិកា​ដោយ​ឡែក​ផ្ទាល់​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ផងដែរ​៕
​សេង ណា​រិទ្ធ​

r190125c01 r190125c02 r190125c03 r190125c04 r190125c05 r190125c06 r190125c07

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.