ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។

បើតាមលោក រ៉េន រតនៈ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាននៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បន្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ទាញចំណាប់អារម្មណ៍ភាគីវៀតណាម អំពីភាពកាន់តែសំខាន់នៃការងារបណ្ដុះបណ្ដាលពង្រឹងគុណភាពធនធានមនុស្សដែលជាកងកម្លាំង ដើម្បីឆ្លើយតបនឹងការវិវត្តប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសការពើបប្រទះជាបន្តបន្ទាប់នូវបទល្មើសប្រឈមថ្មីៗ  ទាមទារជាចាំបាច់នូវមន្រ្តី និងកម្លាំងមានសមត្ថភាព និងវិជ្ជាជីវៈ និងតម្រូវការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាប្រចាំ ដូចដែលកម្ពុជា និងវៀតណាម បាននិងកំពុងអនុវត្តសព្វថ្ងៃ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងដំណើរទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត រួមមាន ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការ ឯកឧត្តម គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម  ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.