ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ចាត់តាំង​តំណាង​នាំយក​ថវិកា ប្រគល់​ជូន​សមាជិកសមាគម​(​ស​.​ម​. ន​) ​ដែល​ភរិយា​បាន​ទទួល​មរណ​ភាព

លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ចាត់តាំង​តំណាង​នាំយក​ថវិកា ប្រគល់​ជូន​សមាជិកសមាគម​(​ស​.​ម​. ន​) ​ដែល​ភរិយា​បាន​ទទួល​មរណ​ភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ មេសា​ឆ្នាំ​២០២៥​នេះ​លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាការ​មូលដ្ឋាន​សមាគម មិត្ត​នគរបាល​ជាតិ​កម្ពុជា​ខេត្ត​បាត់ដំបង (​ស​.​ម​.​ន​)​ក៏​ដូចជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​(​ស​.​អ​.​ក​) បាន​ចាត់តាំង​លោក ឧត្តមសេនីយ៍ត្រី ពៅ ថាវុ​ធ ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​អនុប្រធាន​គណៈកម្មាធិកា​រ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ​ខេត្ត​បាត់ដំបង​(​ស​.​ម​.​ន​)​និង​ជា​សមាជិក​អចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាត់ដំបង​(​ស​.​អ​.​ក​) ដឹកនាំ​កងកម្លាំង​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​លោកស្រី​វង្ស ចន្ថា​វី ភរិយា​លោក ស៊ាន សុផាត និវត្ត​ជន អតីត​អនុប្រធាន​ផែន​ការងារ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដោយ​លោកស្រី​បាន​ទទួល​មរណ ភាព​នៅ​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ​២០២៥ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៥៥​ឆ្នាំ ហើយ​សព​កំពុង​កម្ក​ល់​ធ្វេី​បុណ្យ​នៅ​ភូមិ​ចំការសំ រោង​១ សង្កាត់​ចំការ សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ ដំបង ។

​ក្នុង​ការចូលរួម​រំលែក​ទុក្ខ​នេះ​បាន នាំយក​សារលិខិត​ចូល​រួម​រំលែក​ទុក្ខ​របស់​លោក​ស្នងការ​ក្នុងនាម​សមា គម​(​ស​.​ម​.​ន​)​រួម​ទាំង​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ថ​វិកា​ចំនួន ២.០០០.០០០​រៀល (​ពីរ​លាន​រៀល​) ថវិកា​របស់​លោក​ស្នងកា​រ ចំនួន ៥០០.០០០​រៀល (​ហា សិប​ម៉ឺន​រៀល​),​ថវិកា​លោក​ឧត្តមសេនីយ៍ត្រី ពៅ ថាវុ​ធ ស្នងការរង និង​លោក​វរសេនីយ៍ឯក វេ គឹម ស៊ីម នាយការិយាល័យ​បុុគ្គលិក​ចំនួន​៥០០. ០០០​រៀល (​ហាសិប​ម៉ឺន​រៀល​)​។​

​ថ្នាក់ដឹកនាំ​ស្នងការ​និង​កងកម្លាំង​នគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​ទាំងអស់​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សមាគម​មិត្ត​នគរបាលជាតិ​(​ស​.​ម​.​ន​)​សូម​ចូលរួម​រំ លែ​ក​ទុក្ខ​យ៉ាង ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​សព ៕(​រូបភាព​ផែន​ការងារ​ធនធានមនុស្ស​) ៕
ដោយ ទាវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.