ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្តរ​ណ​បុព្វ​តា​រាម​ចំការចេក (​ហៅ​វត្ត​ចំការចេក​) ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​

ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្តរ​ណ​បុព្វ​តា​រាម​ចំការចេក (​ហៅ​វត្ត​ចំការចេក​) ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្តរ​ណ​បុព្វ​តា​រាម​ចំការចេក (​ហៅ​វត្ត​ចំការចេក​) ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូចជា​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ក្រៃលែង និង​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី រួមជាមួយ​នឹង​ពុទ្ធបរិស័​ទ្ធជិត​ឆ្ងាយ ដែល​បាន​មក​ចូលរួម​ចាប់មគ្គផល​ក្នុង​ការកសាង​ព្រះវិហារ សមិទ្ធផល​នានា នៅក្នុង​វត្ត​រណ​បុព្វ​តា​រាម​ចំការចេក (​ហៅ​វត្ត​ចំការចេក​) ។ ជាមួយគ្នា​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​ត្រេកអរ អនុមោទនា​ជាមួយ​ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ទទួល​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឱ្យ​សេចក្តីត្រូវការ នៅក្នុង​ទី​វត្ត​អារាម​នេះ​។

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តថា សមិទ្ធផល​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ជំនឿ​ដ៏​មុតមាំ​របស់​ពុទ្ធ សាស​និក និង​ការប្ដេជ្ញា​ចិត្ត​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ ក្នុងការ​ខិតខំ​ប្រឹង ប្រែង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។ ឯកឧត្តម បាន​បន្ត​បន្ថែមថា ទី​វត្ត​អារាម​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​គោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កន្លែង​សិក្សា​រៀនសូត្រ ព្រះធម៌ វិន័យ និង​ផ្សព្វផ្សាយ អប់រំ​កាយ វាចា​ចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​តាម​គន្លង​ព្រះពុទ្ធសាសនា ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ភាព​សុខ​ដុម​ក្នុង​គ្រួសារ និង​សង្គមជាតិ ថែមទៀត​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.