ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សមត្ថកិច្ច ដក​ពិន្ទុ​បណ្ណ​បើកបរ ជាង​៦​ម៉ឺន​ពិន្ទុ នៅ​ឆ្នាំ​២០២៤!

សមត្ថកិច្ច ដក​ពិន្ទុ​បណ្ណ​បើកបរ ជាង​៦​ម៉ឺន​ពិន្ទុ នៅ​ឆ្នាំ​២០២៤!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅក្នុង​ឆ្នាំ​២០២៤​កន្លងទៅ សមត្ថកិច្ច​បាន​ដក​ពិន្ទុ​បណ្ណ​បើកបរ​ជាង​៦​ម៉ឺន​ពិន្ទុ លើ​អ្នកបើកបរ​យានយន្ត​ជាង​១​សែន​គ្រឿង និង​ពិន័យ​ដោយ​ឧបករណ៍​បច្ចេកទេស​សរុប​ចំនួន​១២៤.៧៣៤​នាក់ ទទួលបាន​ទឹកប្រាក់​បាន​ជាង​២៦​ពាន់​លាន​រៀល​។ នេះ​បើ​តាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

​តើ​ការ​កាត់​ពន្ទុ​បណ្ណបើកបរ អនុវត្ត​យ៉ាងដូច្ដេច​? យោង​តាម​ប្រការ​៤​នៃ​ប្រកាស​អន្តរក្រសួង​ស្ដីពី នីតិវិធី​នៃ​ការដក និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ គ្រប់​បណ្ណ​បើកបរ​ត្រូវមាន​ពិន្ទុសរុប​ចំនួន​១២ ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ​ត្រូវ​កាត់បន្ថយ​នៅពេល​អ្នកបើកបរ​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ជាអាទិ៍ ករណី​កាត់​១​ពិន្ទុ ទៅលើ​អ្នក​មិន​ពាក់​ខ្សែក្រវាត់ ឬ​មួកសុវត្ថិភាព ប្រើ​ភ្លើង​ហ្វា​នៅពេល​ជួប​នឹង​យាន​មកពី​ទិស​ផ្ទុយ បើកបរ​ជាន់​តាម​ខ្សែ​គំនូស​បង្អួត​កណ្តាល​ទ្រូងផ្លូវ បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ១​ទៅ ១៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​  បើកបរ​នៅ​ពេលយប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​តាម​ប្រភេទ​យានយន្ត និង ផ្ទុក​មនុស្ស​លើស​កំណត់​។

​ករណី​កាត់​២​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​ចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​បង្កើនល្បឿន​នៅពេល​គេ​កំពុង​ជែង​ខ្លួន បត់​ឆ្វេង ឬ​បត់​ស្តាំ មិន​បាន​ត្រឹមត្រូវ បត់​ត្រឡប់​ក្រោយ​នៅ​កន្លែង​ហាមឃាត់ មិន​គោរព​លក្ខខណ្ឌ​នៃ​បណ្ណ​បើកបរ បត់​ឆ្វេង បត់​ស្តាំ ឬ​ឈប់​មិនបាន​ឱ្យ​សញ្ញា​ជា​ដំណឹង ជែង ឬ​ចៀស​មិន​បាន​ត្រឹមត្រូវ បើកបរ​ដោយ​គ្មាន​ទុកចន្លោះ​សុវត្ថិភាព​គ្រប់គ្រាន់​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់ បើកបរ​ដោយ​ធ្វេសប្រហែស ធ្វើ​ឱ្យ​រំខាន​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ដទៃទៀត មិនបាន​ឱ្យ​សញ្ញា​ជា​ដំណឹង​ត្រឹមត្រូវ​នៅពេល​ចេញដំណើរ យាន​មាន​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ ផ្ទុក​ទំនិញ​មិន​បាន​ត្រឹមត្រូវ​ ​ចត​យាន​នៅលើ​គំនូស​សម្រាប់​ថ្មើរជើង​ឆ្លងកាត់ ឈប់ ឬ​ចត​នៅលើ​គំនូស​តម្រឹម​ទ្រូងផ្លូវ ដាក់​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ ឱ្យ​អង្គុយ​នៅ​កៅអី​ផ្នែក​ខាង​មុខ​នៃ​រថយន្ត មិន​បាន​ដាក់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ឱ្យ​អង្គុយ​ក្នុង​កៅអី​សម្រាប់​កុមារ​អង្គុយ ឬ​ដេក​ក្នុង​រថយន្ត និង​គេច​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ធ្វើការ​ត្រួតពិនិត្យ​។

​ករណី​កាត់​៣​ពិន្ទុ ទៅ​លើ​អ្នកបើកប​រណា​ដែល​ឈប់ ឬ​ចត​នៅ​កន្លែង​ដែល​គ្រោះថ្នាក់ ជែង​ដោយ​គ្រោះថ្នាក់ បើក​បរជែង​គ្នា​នៅ​កន្លែង​ហាមឃាត់ ប្តូរ​ទិស​គ្មាន​ឱ្យ​សញ្ញា​ជា​ដំណឹង បើកបរ​ឆ្លងកាត់​គំនូស​បង្ហូត​ជាប់​កណ្តាល​ទ្រូងផ្លូវ បើកបរ​លើ​សក​ល្បឿន​កំណត់​ចាប់ពី ៣០ ទៅ ៣៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់ពី ០,២៥ ទៅ ០,៣៩ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​  បើកបរ​ប្រណាំង​គ្នា​តាម​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត កំហុស​នៃ​ការឈប់ ឬ​ការ​មិន​ផ្តល់​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ថ្មើរជើង​ឆ្លងកាត់​  មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម មិន​គោរព​ផ្លាកសញ្ញា​ឈប់ ឬ​សញ្ញា​សិទ្ធិ​អាទិភាព មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​នគរ​បាល​ចរាចរណ៍​។

​ករណី​កាត់​៤​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ៤០ ទៅ ៤៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ បើកបរ​ទន្ទឹមគ្នា ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ចរាចរណ៍ មិន​បាន​ផ្តល់​សិទ្ធិ​អាទិភាព​ឱ្យ​យានយន្ត​មាន​សិទ្ធិ​អាទិភាព ទំនិញ​ធ្លាក់​ពី​លើ​យាន​ពេល​កំពុង​បើកបរ បើកបរ​បញ្ច្រាសទិស​ច​រាចរ​ណ៍ បើកបរ​បង្ហោះ រេ​ចុះ​ឡើង ឆាប ឬ​កៀរ​។

​ករណី​កាត់​៦​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ​  បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ឬ​មាន​ឥទ្ធិពល គ្រឿងញៀន រត់គេច​ខ្លួន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប្រើប្រាស់​ផ្លាកលេខ និង​បណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ បើកបរ​ល្មើស​ច្បាប់​ស្តីពី​ចរាចរ​ណ៍​ផ្លូវគោក ហើយ​បង្ក​ឱ្យមាន​របួស​ដល់​អ្នកដទៃ​ដោយអ​ចេតនា ហើយ​បណ្តាល​ឱ្យ​អ្នករងគ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិតពី​ថ្ងៃ​កើតហេតុ ឬ​ស្លាប់ កំហុស​មិន​រាងចាល​នៃ​ការប្រើប្រាស់​បណ្ណ​បើកបរ​ហួស​សុពលភាព ឬ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​  បដិសេធ​មិន​ឱ្យ​ធ្វើតេស្ត​ជាតិ​អាល់កុល ឬ​សារធាតុ​ញៀន និង​ផ្ទុក​មនុស្ស​លើ​ទំនិញ​។ គួរបញ្ជាក់​ថា ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​ម្តង ការ​កាត់​ពិន្ទុ​មិន​ត្រូវឱ្យ​លើស​ពី ៨​ពិន្ទុ​ឡើយ​។

​សូមបញ្ជាក់​ថា ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​២.៨៤៤​លើក បណ្ដាលឱ្យ​ស្លាប់​១.៥០៩​នាក់ និង​របួស​៣.៧៣០​នាក់​។ ជាមួយគ្នា​នោះ​ដែរ ការអនុវត្ត​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៣៕
​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.