ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន០៨នាក់ មកលេងចូលឆ្នាំ ក៏ត្រឡប់ទៅវិញតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវវកម្លាំងប៉ុស្តិ៍បឹងបេង និងកម្លាំងប្រជាការពារឃាត់បាន។

បើតាមលោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានថ្លែងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបេង និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញពលរដ្ឋចំនួន០៨នាក់ ស្រី៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ដែលកំពុងអង្គុយនៅចំការស្វាយមួយកន្លែង បន្ទាប់មកប៉ុស្តិ៍គរបាលរដ្ឋបាលបឹងបេងបាននាំមកសួរនាំនៅប៉ុស្តិ៍ ពលរដ្ឋទាំងនោះមកពីខេត្តព្រៃវែង មានចំនួន០៨នាក់ ស្រី០៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ។

លោកបន្តថា៖ បើតាមការបំភ្លឺរបស់ពួកគាត់ថានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង០០នាទីទាបភ្លឺ ពួកគាត់ទាំងអស់គ្នាបានធ្វើតាមឡានឈ្នួល ទៅច្រកឡែម ដើម្បីឆ្លងទៅថៃដោយខ្លួនឯង តែពេលទៅដល់សម្ថកិច្ចនៅទីនោះមិនអោយទៅព្រោះលិខិតឆ្លងដែនរបស់ពួកគាត់ផុតកំណត់ បន្ទាប់មកក៏ពួកគាត់ធ្វើដំណើរមកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលមកដល់ជិតមណ្ឌលសុខភាពឃុំបឹងបេង ក៏ឈប់នៅទីនោះ ហើយនាំគ្នាទៅសំរាកនៅចំការស្វាយមួយកន្លែងដែលមានចំងាយពីផ្លូវជាតិប្រហែល១៥០ម៉ែត្រ ពួកគាត់គិតថាសំរាកមួយសន្ទុះនឹងសួរនាំអ្នកស្រុកដើម្បីឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ តែមិនទាន់បានរកផងស្រាប់តែកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេងហៅមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។

លោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង ថ្លែងទៀតថា កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់លោក បានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំអោយពួកគាត់អោយធ្វើឯកសារស្របច្បាប់ ដើម្បីងាយស្រួលឆ្លងដែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.