ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

គម្រោង​ស្ពានបេតុង ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ ក្នុងស្រុក​ភ្នំក្រវាញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​បើក​ការដ្ឋាន​សាងសង់

គម្រោង​ស្ពានបេតុង ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ ក្នុងស្រុក​ភ្នំក្រវាញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​បើក​ការដ្ឋាន​សាងសង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥​នេះ គម្រោង​ស្ពានបេតុង​មួយកន្លែង ប្រវែង​១៤៤​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អនុវត្ត​គម្រោង​សាងសង់ ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន ការងារ​សាងសង់​លើក​កម្រិត​គុណភាព​ស្ពាន ក្រោម​អធិបតីភាព ឯកឧត្តម នួន ដា​ញ៉ិល រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ​, ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួង​ការពារជាតិ​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម នួន ដា​ញ៉ិល រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា សមិទ្ធផល​ស្ពាន​ថ្មី ដែល​ត្រូវ​បើក​ការដ្ឋាន​នាពេលនេះ ជា​ចំណងដៃ​របស់​សម្តេច​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ស្រុក​ភ្នំក្រវាញ ជំនួស​ស្ពាន​ភ្នំក្រវាញ​ចាស់ ប្រវែង​១៣៨​ម៉ែត្រ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន កាលពី​អំឡុង​ឆ្នាំ​២០០៥ ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​ប្រចាំថ្ងៃ និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​។​

​ថ្នាក់ដឹកនាំ​ទាំង​២​បន្តថា ស្ពានបេតុង​ថ្មី​នេះ ទទួលបាន​ការងារ​សាងសង់ ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ ដោយ​ត្រូវ​លើក​កម្រិត​គុណភាព​ស្ពានបេតុង ចំនួន​១​កន្លែង ប្រវែង​១៤៤​ម៉ែត្រ ទទឹង​១០​ម៉ែត្រ (​ក្នុង​ឆ្នាំ​២០២៥ សាងសង់​ក្បាលស្ពាន​សងខាង និង​ទម្រ​កណ្តាល​ចំនួន​៣​ទ​ម្រ​) ស្ថិតនៅក្នុង​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម នួន ដា​ញ៉ិល បាន​បន្ថែមថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេស​វ័យក្មេងដ៏​ឆ្នើម បាន​ដាក់ចេញ​គោលនយោបាយ​យុទ្ធ​សាស្តប​ញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​មាន​អាទិភាព​គន្លឹះ ចំនួន​៥៖ «​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង​បច្ចេកវិទ្យា​» ដោយ​នៅ​តែ​តម្កល់​មនុស្ស​ជា​អាទិភាព​នៅ​លើ​គេ​។​

​ឯកឧត្តម​ថា «​នយោបាយ​នេះ នៅតែ​ជា​អាទិភាព និង​ស្ថិត​នៅលើ​ផ្លូវ ត្រូវ​ទាំង​បច្ចុប្បន្នកាល ក៏ដូចជា​អនាគតកាល សម្រាប់​ការកសាង​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការរីកចម្រើន​លើ​គ្រប់​វិស័យ មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​, បើ​មាន​សន្តិភាព ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​»​។​

​ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម នួន ដា​ញ៉ិល សូម​អរគុណ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ភ្នំក្រវាញ ដែល​ជានិច្ចកាល​តែងតែ​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ក្នុងន័យនេះ​រាជរដ្ឋាភិបាល ត្រូវតែ​តបស្នង​ជូន​ប្រជាពលរដ្ឋ​វិញ តាមរយៈ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ ជាក់ស្តែង​ដូច​ស្ពានបេតុង​ថ្មី​នេះ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់ ជា​សក្ខីភាព​ស្រាប់ និង​គ្រោង​កែប្រែ​ឈ្មោះ​ថ្មី​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ជា​ស្ពាន​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំនួស​វិញ​។​

​ថ្នាក់ដឹកនាំ​ទាំង​២ ក៏​សូម​ថ្លែងអំណរគុណ ដល់​កង​វិស្វកម្ម​ស្ពាន​ថ្នល់​លេខ​១៨១ នៃ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ ដឹកនាំ​កសាង​ដោយ ឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួង​ការពារជាតិ ក៏​ដូច​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អាជ្ញាធរ​មូលដ្ឋាន សហការ​ចូលរួម ទើប​ធ្វើ​ឱ​សមិទ្ធផល​នេះ ចេញ​ជា​រូបរៀង​នាពេលខាងមុខ​។​

​គួរ​ជម្រាបជូន​ថា ស្ពាន​បាឡេ​ភ្នំក្រវាញ មាន​ប្រវែង​១៣៨​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បោះពួយ ឃុំ​លាច ឆ្លង​ទៅ​កាន់​ភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ ស្ពាន​នេះ​ស្ថាបនា​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ ក្រោម​អាណាបក្ស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០០៥ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០០៥ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្រោយ​បញ្ចប់​ការងារ​បាន​១​ឆ្នាំ ស្ពាន​បាឡេ​ភ្នំក្រវាញ បាន​រង​ការហូរ​ច្រោះ​ស្រុត​ក្បាលស្ពាន ត្រើយ​ខាងកើត ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ត្រូវបាន​ជួសជុល​កែសម្រួល​ឡើងវិញ ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​។ ស្ពាន​នេះ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ការដឹក សម្ភារៈ​សំណង់ ដើម្បី​កសាង​ទំនប់​ស្ទាក់​ទឹក ចំនួន​២​កន្លែង គឺ​ទំនប់​ទី​៣ និង​ទំនប់​ទី​៥៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.