ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Na Det ចោទប្រកាន់ថា លោក​វរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ស៊ីសំណូក​ពី​ឈ្មួញ​គ្រឿងញៀន កាង​មិន​បង្ក្រាប

សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Na Det ចោទប្រកាន់ថា លោក​វរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ស៊ីសំណូក​ពី​ឈ្មួញ​គ្រឿងញៀន កាង​មិន​បង្ក្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សូម​ជម្រាប​ជូន សាធារណជន អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម ឲ្យបាន​ជ្រាបថា នា​ពេល​ថ្មីៗ​កន្លងទៅនេះ មាន​គណនី facebook មួយ​ឈ្មោះ Na Det បាន​បង្ហោះ ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​ថា ” សំលេង​សន្ទនា​រវាង​លោក​អធិការរង​គ្រឿងញៀន កែវ ដួល នឹង​ឈ្មួញ​ជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពី​ទំនាក់ទំនង​ការទទួល​សំណូក​កន្លងមក​ជា​ថ្នូរ​ការ​កាង​មិន​បង្ក្រាប​គ្រឿង ញៀន​! សូម​បងប្អូន​ជួយ​សែរ​អោយ​ថ្នាក់ដឹកនាំ​ឃើញ​ផង ដើម្បី​កុំអោយ​មាន​មន្ត្រី​ប៉ូលីស​បែបនេះ​នៅ​មាន​ក្នុង​សង្គម ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សូម​ជម្រាប​ជូន សាធារណជន ឲ្យបាន​ជ្រាបថា ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើ​នេះ ថ្នាក់ដឹកនាំ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​ការចាត់តាំង​សមាសភាព ក្រុមការងារ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត បាន​បញ្ជាក់​ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជា​កម្លាំង​បណ្តាញសម្ងាត់ របស់លោក​វរសេនីយ៍ទោ កែវ ដួល អធិការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ចំនែក​ការ​ចោទ​ថា​លោក​វរសេនីយ៍ទោ កែវ ដួល ទទួល​សំណូក​គឺ​មិន​ពិត​នោះទេ ចំពោះ​សារ​សំលេង​សន្ទនា​គឺជា​និតិ​វិធី​របស់​នគរបាល​ក្នុងការ​ញុះញង់​ឱ្យ​សហការ ជាមួយ​កម្លាំង​ជំនាញ ដើម្បី​ឈានដល់​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​តែប៉ុណ្ណោះ ។​

​ក្រោយ​ពី​ការប្រមូល​ព័ត៌មាន​លទ្ធផល​បានបង្ហាញ​ថា​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Na Det បាន​ចុះផ្សាយ​គឺជា​ព័ត៌មាន មិន​ពិត ហើយ​មាន​ចេតនា​បង្អួច​កេរ្តិ៍ឈ្មោះ​ថ្នាក់ដឹកនាំ និង​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នាំឱ្យ​ប៉ះពាល់​ដល់ កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ន​អង្គភាព​យើងខ្ញុំ បាន​នឹង​កំពុង​មាន​ចំណាត់ការ​តាមច្បាប់ ចំពោះ​គណនី ហ្វេ​សប៊ុក​មួយនេះ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន និង​អ្នកសារព័ត៌មាន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕

​ខាងក្រោម​នេះ​ជា​តំណ​លីង​ចូល​មើល https://www.facebook.com/share/p/1GA76zxY49/​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.