ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត ផ្ញើរ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណៈភាព​លោក​វរសេនីយ៍ឯក ឯម វណ្ណ​រ៉ា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ

លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត ផ្ញើរ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណៈភាព​លោក​វរសេនីយ៍ឯក ឯម វណ្ណ​រ៉ា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្ដរមានជ័យ ៖ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ព្រមទាំង​មន្ត្រី​នគរបាល​ក្រោម​ឱវាទ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណៈភាព​របស់ លោក​វរសេនីយ៍ឯក ឯម វណ្ណ​រ៉ា ស្នងការរង ដែល​បាន​ទទួលមរណៈភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅវេលា​ម៉ោង ០៨:២០​នាទី ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ ៤៦​ឆ្នាំ ។​

​ចំពោះ​សព លោក វរសេនីយ៍ឯក ឯម វណ្ណា​រ៉ា ត្រូវបាន​តម្កល់​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ ដើម្បី​រៀបចំ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី ទំ​នៀម ទម្លាប់​នៃ​ព្រះពុទ្ធសាសនា ។​

​មរណភាព​របស់ លោក​វរសេនីយ៍ឯក ឯម វណ្ណា​រ៉ា គឺជា​ការបាត់បង់​នូវ​កូន បង ប្អូន ស្វាមី និង ឪពុក​ជា​ទីស្រលាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​ការបាត់បង់​នូវ​នាយ​នគរបាល​ជាតិ​ដ៏​ឆ្នើម​មួយរូប ដែល ធ្លាប់​មាន​ស្នាដៃ និង​គុណបំណាច់​ក្នុង​ការចូលរួម​ការពា​រ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិ ភាព​ជូន​សង្គមជាតិ ។​

​ក្នុង​ឱកាស​ដ៏​សែន​ក្រៀមក្រំ​នេះ តាង​នាម​ថ្នាក់ដឹកនាំ នាយ​,​នាយ​នគរបាល​រង មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ សូម​ចូលរួម​សម្តែង​នូវ​ក្តីសោកស្តាយ អាឡោះអាល័យ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ក្រុម​គ្រួសារ ព្រមទាំង​បងប្អូន​កូនក្មួយ​ញាតិមិត្ត ទាំងអស់​នៃ​សព ដោយ​ក្តី​ក្តុកក្តួល​ជាទីបំផុត និង​សូម​លំឱន​កាយ ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ជួយ​ពាំនាំ​ដូង​វិញ្ញាណក្ខន្ធ លោក​វរសេនីយ៍ឯក ឯម វណ្ណា​រ៉ា ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.