ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដាក់គោលដៅ នៅពេលរាត្រី ចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះលើយានយន្ត ម៉ូតូ គ្រប់ប្រភេទ និងពិនិត្យជាតិអាល់កុល បង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្ងាត់ក្មេងទំនើងបង្កអសន្តិសុខក្នុងសង្គម ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដាក់គោលដៅ នៅពេលរាត្រី ចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះលើយានយន្ត ម៉ូតូ គ្រប់ប្រភេទ និងពិនិត្យជាតិអាល់កុល បង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្ងាត់ក្មេងទំនើងបង្កអសន្តិសុខក្នុងសង្គម ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា ដល់អធិការរង គ្រប់ផ្នែកជំនាញចុះធ្វើការតាមមូលដ្ឋានជាប្រចាំនិងកម្លាំងនគរបាលប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងតាមបណ្ដាល ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ប៉ុស្តិ៍ចំណុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ នៅយប់ថ្ងៃ ច័ន្ទ៩រោច ខែ ចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី ២១ ខែ មេសាឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានចាត់កម្លាំងប្រចាំបញ្ជាក្នុងវេនទី១ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលប៉ោយប៉ែត បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ​ និងពិនិត្យជាតិអាកុល ដែលស្ថិតនៅមុខវិទ្យាល័យប៉ោយប៉ែតក្រុង (សាលាពីរជាន់)ស្ថិតនៅក្នុង ភូមិ មិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកវ/ទោ សុខ ភក្ដី ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវណែនាំដល់បងប្អូនប្រជាពលរដ្ឋបើមានហេតុការណ៍ណាមួយ កើតឡើងជាយថាហេតុមានករណីបង្កអសន្តិសុខ។ល។ សូមទាក់ទងតាមរយៈលេខទូរស័ព្ទលេខ (០១៧៨២៥៦១៧) បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងចរាចរណ៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ោយប៉ែត ចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យលើ:
-រថយន្តតូចចំនួន៖ ២៥ គ្រឿង។
-ម៉ូតូកង់បី(ផាស់អាប់)ចំនួន ១៩ គ្រឿង
-ម៉ូតូចំនួន៖ ៦៩ គ្រឿង
-អបរំអ្នកបើកបរនិងអ្នករួមដំណើរបានចំនួន១៩៨នាក់ស្រី៥០ នាក់
ជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងទៀតថា៖កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចេញធ្វើការល្បាតចល័ត និងឈរយាមតាមបណ្ដាលគោលដៅសំខាន់ៗមេីលក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតលោក អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់កម្លាំងប្រចាំបញ្ជាទាំងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរួមនិងកម្លាំងតាមបណ្តាលប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញល្បាតចល័ត្ននឹងយាមតាមបណ្ដាលគោលដៅសំខាន់ៗងាយរងគ្រោះ យ៉ាងហ្មត់ចត់នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូលនឹងបានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ​ មានការចូលរួមពីកងកម្លាំងនគរបាលអន្តរាគមន៍ នឹង កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នឹង កម្លាំងនប៉ុស្តិ៍នគរបាលរដ្ឋបាល នឹងកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក្នុងការចុះត្រួតពិនិត្យ ជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានដែរនាំនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងអស់គ្នាបើបានឃើញបទល្មើសខុសច្បាប់ណាមួយឬមួយឃើញមានក្មេងទំនើងបង្កអសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅត្រូវរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លែងបងប្អូនរស់នៅឬសូមទំនាក់ទំនងលេខទូរសព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មា(នលេខ-០៩៧ ៧៧ ៨០១៦៤)ដើម្បីចាត់តាំងកម្លាំងចុះទៅជួយអន្តរាគមន៍និងបង្ក្រាបឃាត់ខ្លួនជនបង្កដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ដោយ៖(លោកចាន់ពុធ)

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.