ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ការ​បោះចោល​សំរាម​និង​កាក​សំណល់​តាម​ទីសាធារណៈ​គួរតែបញ្ឈប់ ព្រោះ​វា​ជា​កត្តា​ប្រឈម​នឹង​បាត់បង់​សោភ័ណភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សំរាម​និង​កាកសំណល់​ជា​ច្រើន​ដែល​គេ​តែងតែ​លួច​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ទីសាធារណៈ ពិសេស​តាម​ដងផ្លូវ​ជាតិ​លេខ​៣៣-៣១ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត គួរតែ​បញ្ឈប់​សកម្មភាព​ហើយ ព្រោះ​វា​ជា​កត្តា​រាំងស្ទះ​ក្នុង​ការអភិវឌ្ឍ​តំបន់​ផង និង​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​ផង ថែម​ទាំង​បង្ក​រំខាន​ដល់​បញ្ហា​សុខភាព​ផងដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច ក្រោម​វត្តមាន លោក ងែ​ត សុផល អភិបាលរង តំណាង លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​មន្ត្រី​សាលាស្រុក និង​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន​២ គឺ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​វិទ្យាល័យ សម្តេច ហ៊ុន សែន អង្គ​សុរភី ចូលរួម​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន នៅតាម​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ពិសេស​តាម​ដងផ្លូវ​ជាតិ​លេខ​៣៣​និង​៣១ ដែល​កន្លងមក ចំណុច​នេះ​តែងតែ​មាន​ការ​ប្លុង​សំរាម និង​កាក​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​ច្រក​ដោយ​ប្លា​ស្ទិក​ទៅ​បោះចោល​រប៉ាត់រប៉ាយ​តាម​ចិញ្ចើម​ផ្លូវ​ជាប្រចាំ​នោះ​។​ចំពោះ​សកម្មភាព​នេះ មហាជន​បាន​និង​កំពុង​អបអរសាទរ និង​កោតសរសើរ ខណៈ​បានឃើញ​វត្ត​មាន​ថ្នាក់ដឹកនាំ​ស្រុក អជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានរួម​គ្នា​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ដើម្បី​កែប្រែ​សោភ័ណភាព​តំបន់​របស់​យើង​ឲ្យមាន​ភាព​ស្រស់បំព្រង​ឡើងវិញ​។​

​ទោះជា​យ៉ាងណា កន្លងមក​គេ​បានកត់សម្គាល់​ឃើញ​ចំណុច ភូមិសាស្ត្រ​ខាងលើ ត្រូវ​បាន​ក្លាយជា​កន្លែង​ស្តុក​សំរាម និង​កាក​សំណល់ ហើយ​ករណី​បែប​នេះ ភាគច្រើន​កើតឡើង​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​ក្នុង​ទីប្រជុំជន​ស្រុក ដែល​ជានិច្ចកាល​តែងតែ​លួច​ដឹក​សំរាម​-​កាកសំណល់​យក​ទៅ​ប្លុង​ចោល​នៅ​ពេលយប់​ស្ងាត់ គ្មាន​អ្នកណា​ឃើញ​។​ម្លោះ​ហើយ​ការ​លួច​ឆ្មក់​បោះចោល​សំរាម​នេះ​ក៏​គម្រូ​ដ៏​អាក្រក់​មួយ​ធ្វើឲ្យ​មាន​សកម្មភាព​បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ដែល​ធ្វើ​ឲ្យ​ខាង​អាជ្ញាធរ​ពិបាក​ទប់ស្កាត់​ផងដែរ​។​

​ជាមួយគ្នានេះ មហាជន​ក្នុង​ខេត្ត​កំពត​ទាំងមូល​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត ប្រជាពលរដ្ឋ​ពិតជា​យល់​ដឹង​អ្វី​ដែល​ហៅ​ថា​បរិស្ថាន ហើយ​នឹង​ងាក​មក​ចូលរួម​សហការ​ក្នុង​សកម្មភាព​នេះ​ទាំងអស់គ្នា​។​

​ដូច្នេះ​ដើម្បី​កែប្រែ​សោភ័ណភាព​តំបន់​របស់​យើង​ឲ្យ​កាន់តែ​ស្រស់បំព្រង គប្បី​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​បោះចោល​សំរាម​តាម​ទីសាធារណៈ ហើយ​នាំគ្នា​ចូលរួម​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ទាំងអស់គ្នា​។​”​កន្លែង​ស្អាត បរិស្ថាន​ល្អ គឺ​ផ្តើម​ដោយសារ​យើង​ទាំងអស់គ្នា​”៕
​សេង ណា​រិទ្ធ​

r190122d1 r190122d2 r190122d3 r190122d5 r190122d6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.