ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ក្នុង​ឆ្នាំ​២០១៨ នេះ មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ ប្រមូល​ពន្ធ​បាន​ប្រមាណ​ជាង​៣០​លាន​ដុល្លារ ក្នុង​១​ខែ​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ បើ​យោង​តាម​របាយ ការណ៍​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​ក្នុង​ពី​ធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ថា​៖ ក្នុង​ឆ្នាំ​២០១៨ នេះ មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជាង​៣០​លាន​ដុល្លារ ក្នុង​១​ខែ ។​

​នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ នេះ បាន​ប្រារព្ធ​ពិធី​ផ្លាស​ផ្តូ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវ​ចូល​និវត្តន៍​បានអោយដឹងថា​៖ ខេត្ត​បន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៨ នេះ មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន ប្រមូល​ពន្ធ​ក្នុង​រយៈពេល​១​ថ្ងៃ បាន​ជាង​១​លាន​ដុល្លារ ក្នុង​១​ខែ ប្រមូល​បាន​ជាង​៣០​លាន​ដុ​លា្ល​រ នេះ​បើ​តាម​ការលើកឡើង​របស់លោក​។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ជា​ប្រធាន​សាខា​គយ​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ចូលនិវត្តន៍ និង​តែងតាំង​លោក ងួន កុសល់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ផែស្ងួត អ៊ុយញ៉ុង​ភ្នំពេញ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជំនួស​លោក ហ៊ុយ សុជាតិ ដែល​ត្រូវ​ទទួល​ភារកិច្ច​ជា​ប្រធានការិយាល័យ​រដ្ឋ បាល​និង​គ្រប់គ្រង​នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌល​គី​រី​។​

​លោក នូ ស៊ីថា ប្រធាន​សាខា​គយ​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​មក​កាន់តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត ក្រោយពេល​ប្រកាស​ចូល​កាន់​ភារកិច្ច​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មាន ជ័យ ហើយ និង​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សហការ​ផ្ទៃក្នុង​ដើម្បី​ធ្វើ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ ដែល​ជា​កាតព្វកិច្ច​មន្ត្រី​គយ​និង​រដ្ឋាករ​។​

​លោក ផា អេង​វេង អគ្គនាយករង​នៃ​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​ដែល​ទើបតែ​មក​ទទួល​ភារកិច្ច​ថ្មី នៅក្នុង​ទឹកដី​ខេត្ត​បន្ទាយមានជ័យ ត្រូវ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ និង​ត្រូវ​ចេះ​សម្រប សម្រួល គ្រប់គ្រង​ផ្ទៃក្នុង​អោយបាន​ល្អ កុំ​និយម​បក្ខពួក ត្រូវ​គិត​ពី​ប្រយោជន៍​រួម ខិតខំ​បំពេញ​ភារកិច្ច​ល្អ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​៕

r190122a1 r190122a2 r190122a3 r190122a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.