ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ភ្លើង​ទៀន​ធូប​បង្ក​អគ្គីភ័យ​ឆេះ​ផ្ទះ​និង​សម្ភា​រះ​ទ្រព្យស្បត្តិ​អស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ចាម ​:​ ការអុច​ទៀនធូប​សុំ​អោយ​ជីដូន​ជីតា​ឬ​វត្ថុ​សក្ក័សិ​ទ្ធក្នុង​លោក​អោយ​ជួយ​ថែរក្សា​យើង ដោយ​ខ្លួនឯង​ផ្ទាល់​មិន​ប្រុង​ប្រយត្ន័​ផង​នោះ​វា​មិន​អាច​អោយ​បារមី​ជួយ​យើង​បាន​ឡើយ​។

​ជា​ការពិត​ណាស់​នៅ​ព្រឹក​-​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង ១៥​នាទី លោក​អធិការនគរបាល​ស្រុក​ចំការលើ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មាន​ភ្លើង​ឆេះ​ផ្ទះ របស់​ឈ្មោះ វេង ងា​ន់​សេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

​លោក​អធិការ​បាន​បន្តថា​ក្រោយពី​ទទួលបាន​ព័ត៌មាន ភ្លាម​លោក​អធិការនគរបាល​ស្រុក​ចំការលើ បាន​ដឹកនាំ​កម្លាំង និង​បាន​បញ្ចេញ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន ១​គ្រឿង ចុះ​ទៅ​កន្លែងកើតហេតុ ។

​ជាមួយគ្នានេះដែរ លោក​អធិការ​ក៏​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ដ បាន​បញ្ជា​អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​ខេត្ត ១​គ្រឿង ,​អធិការដ្ឋាន​ស្រុក​កំពង់សៀម ១​គ្រឿង និង​របស់​អធិការដ្ឋាន​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង​ចេញ​ប្រតិ​ប​ត្ត​ការជួយ ដើម្បី​ការពារ​កុំ​អោយ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត ។

​លោក អធិការ​បាន​បញ្ជាក់ថា​ក្នុង​កិច្ច​អន្តរាគ​ម​ន៏​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​សរុប ចំនួន ៤ គ្រឿង អស់​ទឹក​ចំនួន ៦ រថយន្ដ គឺ -​រថយន្ត​អធិការដ្ឋាន​ស្រុក​ចំការលើ ១ គ្រឿង អស់​ទឹក ៣ រថយន្ដ -​រថយន្ត​ស្នងការដ្ឋាន ១ គ្រឿង អស់​ទឹក ១ រថយន្ដ -​រថយន្ត​ស្រុក​កំពង់សៀម ១ គ្រឿង អស់​ទឹក ១ រថយន្ដ  និង​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង អស់​ទឹក ១ រថយន្ដ​។ នៅវេលា​ម៉ោង​១២:០០​នាទី នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​អគ្គី​ភយ័​បាន​រលត់​ទាំងស្រុង​។​

​ករណីនេះ​បណ្តាលអោយ​របួស​មនុស្ស​កំរិត​ស្រាល ចំនួន ២​នាក់ ដោយសារ​រលាក​អណ្ដាតភ្លើង​: ១.​ឈ្មោះ សឹប គឹម​ស៊ី ភេទ​ស្រី អាយុ ៦៤​ឆ្នាំ (​ជា​ម្ដាយ​) ២.​ឈ្មោះ *​អែ​ន ស្រី​ទូច​* ភេទ​ស្រី អាយុ ៣៤ ឆ្នាំ (​ជា​កូន​) និង​ឆេះ​អស់​ផ្ទះ ១​ខ្នង ទំហំ ៦​ម៉ែត្រ x ១៤​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង ថ្ម​ខាងក្រោម​។

​ចំពោះ​សម្ភា​រះ​បាត់បង់​មាន​: ប្រាក់ ៣០​ម៉ឺន​រៀល ,​គ្រែ​៣ ,​ទូ​ខោអាវ​៥ ម៉ាស៊ីនបោកខោអាវ​១ ទូ​ទឹកកក​១ ស្រូវ​១៥​បេ ទូរទស្សន៍ ៣​គ្រឿង ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​អគ្គី​ភយ័​នេះ បណ្តាល​មកពី​ភ្លើង​ធូប អុច​ថ្ងៃសីល ៕

r190121a32

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.