ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​សហការី បាន​ធ្វើ​មាតុភូមិនិវត្តន៍​ដល់ កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយ​:​ពេល​០៣ ថ្ងៃ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន (​ថ្ងៃទី​១៦-១៩) ត្រូវបាន​បញ្ចប់ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ ប្រកបដោយ​សុវត្ថិភាព និង​ដោយ​បាន​នាំយក​មក​ជាមួយ​នូវ​សមិទ្ធផល​សំខាន់ៗ​ដូចខាងក្រោម​÷

១-​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ IRRI÷
​ពង្រឹង និង​ពង្រីក​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ផលិត​កម្មពូជ ការជ្រើសរើស បន្សុត និង​បង្កាត់​ពូជ បង្កើន​តម្លៃបន្ថែម​តាមរយ​:​ការបំពេញ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម ការរៀប ចំ​ចងក្រង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​រយៈពេល ៥​ឆ្នាំ​(២០១៩-២០២៣) បន្ត​អនុវត្ត​ផែនការ​ដំណាក់កាល​ទី​៣ នៃ​គម្រោង RIICE កសាង​សមត្ថភាព​មន្ត្រី​ជំនាញ​ដើម្បី​ត្រួតពិនិត្យ​គុណភាព និង​សុខភាព​គ្រាប់ពូជ​។​ល​។​

២-​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​កសិកម្ម​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​÷
​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នៅលើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​:
– បន្ត​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា
– ផ្តល់​កិច្ច​សហការ​ក្នង​ការសាកល្បង និង​ប្រើប្រាស់​ប្រព័ន្ធ Remote Sensing
– ការផ្តល់​កិច្ចសហការ​ក្នុង​ការអនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​អាហារ​
– ការលើកកម្ពស់​សមត្ថ​ភាព​មន្ទីរពិសោធន៍​កសិកម្ម ស្តីពី​សុខភាព​សត្វ និង​ដំណាំ

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​សង្ឃឹម​និង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​កសិកម​ន​សាធារណរដ្ឋ​ហ្វីលីពីន និង​ជាមួយ​អង្គការ IRRI កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឲ្យបាន​តែ​ល្អប្រសើរ​ឡើង​នា​ពេលអនាគត ៕

 

r190121c1

r190121c2 r190121c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.