ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឯ​ក​ឧត្តម​បណ្ដិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​អគារសិក្សា​សាលាបឋមសិក្សា​អង្គ​ថ្មី និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ​ថ្មី ឃុំ​សំបួរ ស្រុក​ទ្រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​តាកែវ​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​នេះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជេី​ញ​សម្ពោធ​អគារ​សិក្សាសាលា​បឋមសិក្សា​អង្គ​ថ្មី និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ​ថ្មី ឃុំ​សំបួរ ស្រុក​ទ្រាំង​។

​សមិទ្ធផល​ទាំងនេះ​ចំណាយ​ថវិកា​សាងសង់​អស់​ថវិការ ៦៧,៥៦៥​ដុល្លារ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ លោក លោកស្រី​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ទ្រាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី យុវជន ស​.​ស​.​យ​.​ក កាយរិ​ទ្ធ​កម្ពុជា និង​យុវជន​កាកបាទក្រហម និង​ប្រជាពលរដ្ឋ ចំនួន​២០៥៧​អង្គ​នាក់ ក្នុង​ខេត្ត​តាកែវ​។

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ដិត ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្តិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ ជាពិសេស​ស្រុក​ទ្រាំង ព្រមទាំង​បាន​ជម្រាប​ជូន​បងប្អូន​ពី​ការខិតខំ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ការនាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រេីន តាមរយ​:​ការ​កៀគរ​ជំនួយ​ក៏​ដូចជា​វិនិយោគិន មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

​ឯកឧត្តម​បណ្តិត​បន្តថា បេ​ី​ទោះជា​រាជរដ្ឋាភិបាលខិត​ខំ​យ៉ាងណាក៏ដោយ ក៏​ទាមទា​ឲ្យមាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​សូម​បងប្អូន​រួបរួម​សាមគ្គី​គ្នា​ថែរក្សា​សុខសន្តិភាព ដែល​មាន​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស និង​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​យេ​ី​ង​ឲ្យ​កាន់តែ​រីក​ចម្រេី​ន​រុងរឿង​បន្ថែមទៀត​៕

r190121b1 r190121b2 r190121b3 r190121b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.