ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឯកឧត្តម វេង សាខុន រដ្ឋ​ក្រសួងកសិកម្ម បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​វេច​ខ្ចប់​ចេកអំបូង​លឿង​ដើម្បី​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្សា​រ​អន្ដរជាតិ​របស់​ក្រុមហ៊ុន កៅស៊ូ​បឹងកេត ទីតាំង​នៅ​ភូមិ បឹងកេត ឃំ​ុ​ព្រែកក់ ស្រុក​ស្ទឹងត្រែង​ខេត្ត​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​វេច​ខ្ចប់​ចេកអំបូង​លឿង​ដើម្បី​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្យារ​អន្តរជាតិ​របស់​ក្រុមហ៊ុនកៅ​ស៊ូបឹងកេត ដែល​មាន​ទីតាំង​នៅ​ភូមិ បឹងកេត ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណកម្មការ​ទី​៤ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។

​តាម​របាយការណ៍​របស់​លោក​នាយក​ក្រុមហ៊ុនា​បានឲ្យដឹងថា ក្រុមហ៊ុន​បាន​ចុះ​ទុនវិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​ជាង ៨​លាន​ដុល្លារ ដាំ​ដុះ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​សាកល្បង ៥០០​ហ​ត ក្នុងនោះ​ផ្ទៃដី ១០០​ហ​ត កំពុង​ធ្វើ​ការប្រមូល​ផល​និង​វេច​ខ្ចប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​អនាគត​គ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ឲ្យដល់ ១,៥០០​ហ​ត ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​។

​មានមតិ​ស្វាគមន៍ និង​សំណេះសំណាល​ជាមួយ​បុគ្គលិក កម្មករ​ក្រុមហ៊ុន​ជាង ១ ០០០​នាក់ ក្នុងនាម​ឯកឧត្តម ហ៊ុន ណេង និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​ជឿជាក់ ទុកចិត្ត លើ​ស្ថិរភាព​នោ​យ​បាយ និង​សេដ្ឋកិច្ច ជាពិសេស​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល​ដែលមា​ន​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ចាប់យក​ភាគី​ចិន​ធ្វើ​ជា​ដៃគូ​វិនិយោគ​ដំណាំ​ចេក​ដែល​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធំធេង​សម្រាប់​ទីផ្សារ​ចិន​ទាំង​ក្នុងពេល​ប​ច្ច​ប្បន្ន និង​ពេលអនាគត​។ សមិទ្ធផល​នា​ថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្តគំនិត​ស្មារតី​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ទទួលបាន​កិច្ចសហការ​យ៉ាង​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ លទ្ធផល​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​ក្រសួង​ស្តីពី​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក តាមរយ​:​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី A ដល់ Z ។

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ទិដ្ឋភាព​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស ជាពិសេស ការងារ​ភូតគាម​អនាម័យ ធ្វើយ៉ាងណា​ឲ្យ​ការនាំ​ចេញ​ផលិតផល​ចេក​ឆ្លើយតប​តាម​ស្តង់ដារ​ទីផ្សារ​។​

r190121a1 r190121a2 r190121a3 r190121a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.