ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

មេ​ឈ្មួញ​ឈើ ខុសច្បាប់​ឈ្មោះ ស៊ី​នឿន សម្រុក​កាប់ ឈើ​ហ៊ុប​ស្រស់ៗ នៅក្នុង សហគមន៍​អណ្តូង​មាស យ៉ាង​គគ្រឹគគគ្រេង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖  ប្រភព​ច្បាស់​ការណ៍​ពី​សហគមន៍​នៅ​ក្នុង​ខេត្ត​រតនគិរី បាន​បញ្ជាក់​ឲ្យដឹងថា  មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ឈ្មោះ ស៊ី​នឿន បាន​នាំ​គ្រឿងចក្រ​រាប់​សិប​គ្រឿង  ចូលទៅក្នុង​តំបន់ ព្រៃ​សហគមន៍​ពីរ​កន្លែង​ស្ថិតនៅ​ស្រុក​អណ្ដូង​មាស  ខេត្តរតនគិរី​កាត់​ក្បាល​កាត់​ចុង​ស្ទួច​ឡាន​កែច្នៃ​ប៉ា​កុង​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ  បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សកម្មភាព​កាប់​ឈើ ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិតនៅ​ក្បែរ  ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី  ដោយ​ប្រើ​រថយន្ត​ប៉ា​កុង​ដឹកឈើ​ហ៊ុប​មូល ទើប​តែ​កាប់​បាន​ថ្មី​ហើ​យ ស្រស់ៗ  ពីដែនព្រៃឈើ​សហគមន៍ ដោយ​មាន​ឈ្មោះ ប៉ិច ជា​អ្នក​ផ្ដល់​លុយ​រាប់​ម៉ឺន​ដុល្លារ  ទៅឲ្យ​ប្រធាន​សហគមន៍ ឈ្មោះ ចំ ស្មើ​ល  ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនេះ   អាចដឹកនាំ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​និង​កម្មករ​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគម​ន៍​បាន​ទាំង​បំពាន​ច្បាប់  ។​

​កន្លង​មក​មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បី ជា​មន្ត្រី​យោធា ឈ្មោះ ស៊ី​នឿន  ក៏​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន  ស្រុក​អូរយ៉ាដាវ រហូត​ដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ាង ស្រុក អណ្តូង​មាស  ដោយ​អូស​ឈើ​ហ៊ុប​មូលតាម​រថយន្ត​កែច្នៃ ចូល​ក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន  ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែរ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី  និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​

​កន្លង​មក​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ  ស៊ី​នឿន បានធ្វើ​សកម្មភាព​ដឹកជញ្ជូន ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ចេញពី​ស្រុក​អូរ​ជុំ  ឆ្លងកាត់​ក្រុង​បា​លុង ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ  ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ជា​បន្តបន្ទាប់​ទៀត​រហូត​សព្វថ្ងៃ ឈ្មួញ​រូបនេះ  បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ  ដើម្បី​ចូល​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ  ដោយ​មាន​ការឃុបឃិត​ពី​សមត្ថិកិច្ច និង​អាជ្ញាធរ​ខេត្ត​រតនគិរី​។​

​ដោយសារ​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យបាន​តឹងតែង ចំពោះ​សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​នៅក្នុង​ខេត្ត​រតនគិរី ទើប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត នាំមុខ​ដោយ​ឈ្មោះ ស៊ី​នឿន នៅតែ​បន្ត​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សហគមន៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​អណ្ដូង​មាស រួច​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​មូល​ទាំងនេះ ឆ្លងដែន​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ដោយ​មិន​ញញើត​ច្បាប់​ឡើយ​។​

re190112a3 re190112a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.