ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​តក់ក្រហល់ សមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ បុរស​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រី​សត​មួយ​កន្លែង​នៅ​ភូមិសាស្ត្រ​ក្រុងកែប បាន​ស្លាប់​យ៉ាង​តក់ក្រហល់ និង​គួរឱ្យ​សោកស្តាយ​បំផុត​។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩​ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​រី​សត​របស់​ជនរងគ្រោះ ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុង​-​ខេត្ត​កែប​(​ខាងក្រោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប្រមាណ​៥០០​ម៉ែត្រ​)​។​

​បុរសរងគ្រោះ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ឈឹម ខែ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​រី​សត​ខាងលើ ប៉ុន្តែ​ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា កន្លងមក​បុរស​រងគ្រោះ​តែងតែ​ត្អូញត្អែរ​ពី​ករណី​ជំងឺ​ម្យ៉ាង​ចេះ​តែ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន ប៉ុន្តែ​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ ដោយ​នឹកស្មានថា​ជា​ជំងឺ​ធម្មតា​។​លុះ​ព្រឹក​ថ្ងៃ​កើតហេតុ​បុរស​រងគ្រោះ​ត្អូញ​ថា​ឈឺ​និង​ចុក​ដើមទ្រូង រួច​សុំចូល​សំងំ​គេង​ក្នុង​បន្ទប់​មួយ​ភ្លែត​។​ប្រភព​បាន​បន្តថា ដោយសារ​បុរស​រងគ្រោះ​ចូល​ក្នុង​បន្ទប់ដេក​សំងំ​មិន​ព្រម​ក្រោក​ទើប​សាច់ញាតិ​ចូល​ទៅ​ដាស់​ក៏​ស្រាប់តែ​ជនរងគ្រោះ​ឈប់​ដកដង្ហើម​ទៅហើយ​។​ភ្លាមៗ​នោះ បងប្អូន មិត្តភក្តិ​មិន​អស់ចិត្ត​ក៏​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​ប្រាប់ថា បុរសរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ ទើប​ដឹក​សព​វិល​មក​រី​សត​ខាងលើ​វិញ​។​

​ក្រោយពី​មាន​ករណី​នេះ​កើតឡើង សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ពេទ្យ ក៏​បាន​ចុះមក​ពិនិត្យ ធ្វើ​កោសល្យវិច័យ ទើប​ដឹងថា​បុរស​រងគ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប រៀបចំ​ដឹក​ទៅ​កាន់​ស្រុកកំណើត​ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

r190119b4 r190119b1 r190119b2 r190119b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.