ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សាខា​កាកបាទក្រហម​ខេត្ត​កំពត រៀបចំ​ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ ប៊ុន រ៉ានី កោះស្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​រៀបចំ​ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់ យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ១០០​នាក់ ប្រចាំ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ស្រុក​ឈូក ខេត្ត​កំពត ក្រោម​អធិបតីភាព​លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ។​

​មានប្រសាសន៍​នាឱកាស​នោះ តាងនាម លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​លើកឡើង​ថា​៖ ដើម្បី​បំពេញ​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រលង​ចេញ ឬ​ត្រូវ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ដើម្បី​ពង្រីក​សមាជិក​យុវជន​ថ្មី សម្រាប់​បំពេញ​សកម្មភាព​មនុស្សធម៌ និង បានចាត់ទុក​យុវជន​ជា​ធនធាន​គន្លឹះ ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព ហើយ​នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន​ជា​កម្លាំង​ស្រួច​ដែល​មាន​កម្លាំង​កាយ​-​កម្លាំងចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែក​គ្រប់​ឧបសគ្គ​នានា ពិសេស​យុវជន​គឺជា​សសរទ្រូង​របស់​ប្រទេសជាតិ​ទាំង​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បាន​ទទួលស្គាល់ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​មាន​សារៈសំខាន់ និង​សកម្ម​បំផុត ក្នុង​ការផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌ ប្រកប​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​ការលះបង់​ឥត​ងាករេ ស្រប​តាម​ប្រធានបទ “​យុវជន​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងសង្គម​” ។​

​ក្នុងឱកាស​នោះ លោកស្រី ក៏​បាន​ប្រគល់​ជូន​នូវ​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ដែល​ទើប​បំពាក់​កន្សែង​ថ្មី​នាពេល​នេះ​មាន​ខ្លឹង​សារ​ថា ៖
– ជា​តំណាងឱ្យ​យុវជន​កាកបាទក្រហម​កម្ពុជា គ្រប់​ស្រទាប់​យុវវ័យ​
– ជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន​ក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា​
– ត្រូវ​គោរព​វិន័យ​សាលា និង​ខិតខំ​រៀនសូត្រ​ឱ្យបាន​ពូកែ ធ្វើជា​គំរូ​ល្អ​គ្រប់​សម្មភាព​ក្នុង​ស្រទាប់​យុវវ័យ​
– ផ្សព្វផ្សាយ​ពី​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​នៅក្នុង​សាលា និង​សហគមន៍​
– ចូលរួម​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​សាលា និង​សហគមន៍​។ បន្ទាប់មក​លោក​ស្រី​ប្រធាន​គណៈអធិបតី​ក៏​បាន​បំពាក់​កន្សែង​ជូន​ដល់​យុវជន និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន​១០០​នាក់ និងសិស្សា នុ​សិស្ស​ចូលរួម​ក្នុង​ពិធី​នេះ​ចំនួន​៤២៧​នាក់ ក្នុង​ម្នាក់ៗ ១០០០០​រៀល លោកគ្រូ អ្នកគ្រូ​២៧​នាក់​ក្នុង​ម្នាក់ៗ​១០០០០​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

r190118d2 r190118d3 r190118d4 r190118d5 r190118d6 r190118d67

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.