ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ!

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានផ្ដល់ការគាំទ្រការងារអភិវឌ្ឍន៍ស៊ុសវែរថ្នាល ជូនអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ប្រើប្រាស់ចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍបន្ថែមចំនួន១០ ប្រពន្ធ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក ដើម្បីគាំទ្រការដ្ឋានការងារឌីជីថលដ៏ជឿនលឿននេះ អគ្គនាយកដ្ឋានបានរៀបចំ និងសហការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលដល់មន្រ្តីពាក់ព័ន្ធចំនួន ១ ៧២០រូប ក្នុងវគ្គបណ្ដុះបណ្ដាលចំនួន២២វគ្គ។

ឈើលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងបរិបទបច្ចេកវិទ្យាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ក្នុងគោលបំណង ដើម្បីបញ្ជៀបចំណេះដឹងពាក់ព័ន្ធនឹងវិស័យឌីជីថល ដល់មន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ។

ឈើលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងបរិបទបច្ចេកវិទ្យាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ក្នុងគោលបំណង ដើម្បីបញ្ជៀបចំណេះដឹងពាក់ព័ន្ធនឹងវិស័យឌីជីថល ដល់មន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ។

គឺនៅក្នុងឱកាសនៃពិធីបើកសិក្ខាសាលានោះហើយដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលម្អិតឱ្យដឹងអំពីការគាំទ្រលើការងារអភិវឌ្ឍស៊ុលវែរជូនអគ្គនាយកដ្ឋានក្រោមចំណុះ ទាំង១២ប្រព័ន្ធនោះ មានជាអាទិ៍ ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធតាមដាន ប្រមូល វិភាគព័ត៌មាន និងឆ្លើយតប ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ក្រសួងមហាផ្ទៃ ប្រព័ន្ធស្វែងរកជំនួយបន្ទាន់ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាលអេឡិចត្រូនិក ការរៀបចំប្រព័ន្ធជំនួយការប្រជុំ និងបណ្ណាល័យសធារណៈ ប្រព័ន្ធគ្រប់គ្រងគម្រោង និងផែនការសកម្មភាព ប្រព័ន្ធគ្រប់គ្រងគណនីតែមួយ គេហទំព័រផ្លូវការសាលាជាតិរដ្ឋបាលមូលដ្ឋាន គេហទំព័រ និងកម្មវិធីទូរសព្ទដៃក្រសួងមហាផ្ទៃ ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិរបស់អគ្គនាយកដ្ឋានរដ្ឋបាល។

ចំណែក១០ប្រពន្ធទៀតដែលអគ្គនាយកដ្ឋានកំពុងអភិវឌ្ឍន៍ បើតាម ឯកឧត្តម ហោម សំអាត រួមមាន ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពនន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ប្រព័ន្ធថ្នាលផ្លាស់ប្ដូរទិន្នន័យក្រសួងមហាផ្ទៃ គម្រោងតភ្ជាប់បីប្រព័ន្ធច្រកចេញចូលតែមួយ ទៅកាន់ប្រព័ន្ធមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រព័ន្ធគ្រប់គ្រងបណ្ដាអាវុធ គម្រោងតភ្ជាប់ទិន្នន័យ នៃការចុះបញ្ជីយានយន្ត ការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្ត និងការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ចុះបញ្ជី និងគ្រប់គ្រងទិន្នន័យសមាគមរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនទីព្រំប្រទល់រដ្ឋបាលដែនដី របស់អគ្គនាយដ្ឋានរដ្ឋបាល។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានចុះហត្ថលេខានាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លើអនុក្រឹត្យស្តីពី«ការបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ»។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គនាយកដ្ឋានថ្មីនេះ ដើរតួនាទីស្នូលជាសេនាធិការលើការងាររដ្ឋបាលឌីជីថល ស្របតាមមុំទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.