ខេត្តព្រះវិហារ ៖ បើតាមប្រភព បណ្តាញអ្នក សារព័ត៌មាន ក្នុងស្រុក មួយចំនួន បានធ្វើការផ្សព្វផ្សាយ ពីមេឈ្មួញ កាប់បំផ្លាញព្រៃឈើ ឈ្មោះ ដេ វីត ល្បីថា៖ ដាក់ម៉ាស៊ីរ៉ៃ អារជ្រៀកឈើ លាន់លឺអើងកងពាស់ពេញព្រៃ គ្មាន កោតញញើញមន្ត្រីអាជ្ញាធរ មានសម្ថតកិច្ច ទោះជាមាន ឯកឧត្ដម អ៊ុន ចាន់ដាអភិបាល នៃគណះអភិបាលខេត្ត ចុះមកក៏គេមិនខ្លាចដែរ។
បើយោងតាមប្រភពពីពលរដ្ឋរស់នៅ ស្រុកជាំក្សាន្ត បានបង្ហើបអោយ ខាងសារព័ត៌មានយើងបានដឹងនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៩ នាពេលកន្លងទៅនេះថា៖ មេឈ្មួញ ឈ្មោះ ដេ វីត បានបោះទីតាំង ដាក់ម៉ាស៊ីរ៉ៃជាច្រើន អារ ជ្រៀកឈើ នៅចំណុចអរូជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែអាជ្រៀក កាប់ បំផ្លាញ ខ្ទេចខ្ទីគ្មាន សេសសល់ សូម្បីតែកូនឈើតូចៗ សឹងនិងវិនាសទាំងស្រុង នៅក្រោមកណ្ដាប់ដៃរបស់មេឈ្មួញ ឧក្រិដ្ឋកម្ម ព្រៃឈើ ឈ្មោះ ដេ វីត ជាអ្នកបំផ្លិចបំផ្លាញ ព្រោះរូបគេ អាងមានអ្នកធំ នៅពីក្រោយខ្នង ដែលធ្វើអោយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចតូចធំ ខ្លាចរអារ ទោះជា ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តខេត្តព្រះវិហារ ទាំងមូលមិនហ៊ានលូកដៃ និង ចេញបទបព្ជាាបង្ក្រាបផង។
ប្រភពដដែលបានបន្តទៀតថា៖ ព្រោះតែ ចឹងហើយ បានជាមេឈ្មួញឧក្រិដ្ឋកម្ម កាប់បំផ្លាញព្រៃឈើឈ្មោះ ដេ វីត មាន អំនួនអួតអាង ពាស់ពេញខេត្តព្រះវិហារ និងអាចដឹក ជញ្ជូនឈើ ទៅខេត្តកំពង់ធំ ទាំងថ្ងៃទាំងយប់ បានយ៉ាងរលូន គ្មានមន្ត្រីអាជ្ញាធរសម្ថតកិច្ចមួយណាហ៊ានអើតមុខ តាមដងផ្លូវ ពេលឃើញរថយន្ដយីឌុក ដឹកឈើធំៗ និង រថយន្ដV R ខ្នាតយក្សរបស់គេ (ដេវីត) ដឹកឈើរត់កាត់ មុខ ក៏មិនហ៊ានក្រឡេកភ្នែកមើលផង សង្ស័យមានការបើកភ្លើងខៀវ ពីអភិបាលខេត្ត លោក សុខ លូ ហើយ មើលទៅ ទើបមិនមានសមត្ថ កិច្ចជំនាញ រូបណាទប់ស្កាត់បែបនេះសោះ។
សូមបញ្ជាក់ផងដែរថា៖ នាពេលកន្លងទៅនេះ សម្តេច ក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ក្នុងមូល ដ្ឋានខេត្តណា ដែលមានបទល្មើស គឺខេត្តនឹង ត្រូវទទួល ខុសត្រូវ នូវទង្វើរ ដែលរបស់ខ្លួន ដែលបិទបាំង បទល្មើសនៅពីក្រោយខ្នង មិនគួរឱ្យកើតមានតទៅទៀតនោះទេ។
ជុំវិញការចោទខាងលើ ខាងអង្គភាពយើង មិនអាចសុំការ បកស្រាយបំភ្លឺ ពីមេឈ្មួញឈើឈ្មោះ ដេ វីត បានទេ ព្រោះមិនមានលេខទូរស័ព្ទ អង្គភាព យើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕



