ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ ដើម្បី​រៀបចំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ដែល​អញ្ជើញ​ជា​អតិ​ប​តី​ដ៏​ខ្បង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កំពត​។

​កិច្ចប្រជុំ​នេះ ក៏​មាន​សមាសភាព​ញ្ចើ​ញ​ចូលរួម​មាន​៖ គណ​អភិបាលខេត្ត នាយក នាយករង​សាលា​ខេត្ត អភិបាល​នៃ​គណ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​សាលាខេត្ត សរុប​ចំនួន ៩៣​រូប​។
​ក្នុង​កិច្ចប្រជុំ​នេះ ក៏​បាន​ផ្តោត​លើ​ការងារ​សំខាន់ ក្នុង​ការបែងចែក​ដើម្បី​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជូន​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស គឺ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ពូ​ចិន ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ​៕
​សេង ណា​រិទ្ធ​

r190117b1 r190117b2 r190117b3 r190117b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.