ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តចន្ទបុរី ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២

អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តចន្ទបុរី ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយលោក មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរី។

ក្នុងកិច្ចប្រជុំពិភាក្សា នាក្នុងឱកាសនោះដែរ ភាគីទាំងពីរបានពិភាក្សាឈានដល់ការព្រមព្រៀង ឯកភាពគ្នាលើខ្លឹមសារ៖

ទី១៖ កិច្ចសហប្រតិបត្តិការជំរុញដំឡើងច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលទល់មុខនឹងច្រកទ្វាតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ខេត្ត
បាត់ដំបងជាច្រកទ្វារព្រំដែនអន្តរជាតិ។

ទី២៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ និងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តចន្ទបុរី ប្រទេសថៃ។

ទី៣៖ កិច្ចសហប្រតិបត្តការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលជាការផ្សាភ្ជាប់សេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌។

ទី៤៖ កិច្ចសហប្រតិបត្តការក្នុងការការពារ និងបង្ក្រាបបទល្មើសផ្នែកតិចណូឡូជី

និងទី៥៖ កិច្ចសហប្រតិបត្តការផ្នែកពលករ ដើម្បីសម្របសម្រួលនីតិវីធីផ្សេងៗដល់បងប្អូនពលករធ្វើដំណើរត្រឡប់មកស្រុកកំណើតបានឆាប់រហ័ស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.