ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប

ប្រធានមន្ទីរសុខាភិបាលខេត្ត​ព្រះវិហារ ណែនាំកុំឱ្យមានបាតុភាពបែងចែករវាងអ្នកប្រើបណ្ណសមធម៌, បណ្ណ ប.ស.ស និងអ្នកមកទទួលសេវាដោយបង់ប្រាក់ធម្មតា នៅតាមមន្ទីរពេទ្យ

ប្រធានមន្ទីរសុខាភិបាលខេត្ត​ព្រះវិហារ ណែនាំកុំឱ្យមានបាតុភាពបែងចែករវាងអ្នកប្រើបណ្ណសមធម៌, បណ្ណ ប.ស.ស និងអ្នកមកទទួលសេវាដោយបង់ប្រាក់ធម្មតា នៅតាមមន្ទីរពេទ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖​ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស សូមកុំឱ្យមានការបែងចែក អ្នកបង់លុយយកចិត្តទុកដាក់ និងអ្នកដែលកាន់កាតមិនយកចិត្តទុកដាក់ ដែលបញ្ហានេះលោកសំណូមពរកុំឱ្យកើតមានឱ្យសោះ នៅក្នុងខេត្តព្រះវិហារ​ ហើក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណទាំងនេះ សូមមានសេចក្តីក្លាហានរាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងករណីដែលមន្ត្រីសុខាភិបាលមិនយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់បណ្ណ។​

ការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍​សុខភាព ព្រមទាំងដៃគូរជាច្រើនទៀត។​

លោក គួង ឡូ បានលើកឡើងថា សន្និបាតដែលយើងធ្វើនាថ្ងៃនេះ គឺដើម្បីពិនិត្យមើលសកម្មភាពមួយចំនួនដែលយើងជួបប្រទះនៅក្នុងឆ្នាំ២០២៤ ដើម្បីរកដំណោះស្រាយសម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យការផ្តល់ ​និងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរនៅក្នុងខេត្តព្រះវិហារ។​ក្នុងនាមមន្ត្រីសុខាភិបាលក្នុងខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការធ្វើយ៉ាងណាឱ្យសេវាសុខភាពនៅក្នុងខេត្តព្រះវិហារដំណើរការកាន់តែប្រសើរ។​

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា «សុខភាព» ជារឿងមួយដែលប្រជាពលរដ្ឋនៅក្នុងពិភពលោកចង់បាន ប៉ុន្តែយើងពិនិត្យទៅលើការជូនពរនៅក្នុងប្រទេសកម្ពុជារបស់យើង គឺការជូនពរទី១ គឺជូនពរឱ្យមាន «សុខភាពល្អ» ចឹងមានន័យថា«សុខភាព»ជារឿងចម្បងសម្រាប់មនុស្សជាតិ។​មន្ទីរសុខាភិបាលតំណាងឱ្យអង្គភាពមួយដែលបម្រើសេវាលើសុខភាពនេះ នឹងខិតខំធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ មានសុខភាពកាន់តែល្អប្រសើរ។​ ប៉ុន្តែការខិតខំរបស់មន្ទីរសុខាភិបាលតែម្នាក់ឯង ប្រាកដណាស់ថាមិនអាចសម្រេចបាននូវគោលដៅ ឫក៏មិនអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួននោះទេ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីដៃគូរអភិវឌ្ឍន៍ ពីសហគមន៍ ពីក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង ទើបយើងអាចសម្រេចបាននូវចក្ខុវិស័យរបស់យើង»។

លោក គួង ឡូ ថ្លែងបញ្ជាក់ថា ដូចដែលយើងទាំងអស់គ្នាបានដឹង ហើយជាបទពិសោធន៍មួយដ៏ល្អសម្រាប់យើងនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បើមិនមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីដៃគូរអភិវឌ្ឍន៍ ពីបងប្អូនប្រជាពលរដ្ឋ ពីសហគមន៍ ពីក្រុមគ្រួសារ យើងមិនអាចសម្រេចបាននូវភាពជោគជ័យដ៍ធំនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបាននោះទេ។​

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ក៏បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ សូមធ្វើយ៉ាងណាពង្រឹងការផ្តល់សេវា ទៅតាមអនុសាសន៍របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូវពាក់្យ២ឃ្លាដែលយើងទាំងអស់គ្នាត្រូវតែចងចាំនិងអនុវត្តន៍គឺ ទី១៖ ពាក្យពង្រឹង និងទី២៖ ពង្រីក​។ ​ដោយលោកធ្វើការបកស្រាយថា ពាក្យថាពង្រឹង គឺមានន័យថាធ្វើយ៉ាងណាឱ្យមានគុណភាព ចំណែកពាក្យថាពង្រីក គឺមានន័យថា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមកទទួលសេវាបាន ដោយយើងត្រូវគិតពីតម្លៃសេវា និងឥរិយាបថរបស់បុគ្គលិកម្នាក់ៗ។​

លោក គួង ឡូ ក៏បានប្រាប់ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន សូមជួយស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺរ៉ាំរ៉ៃដែលមិនទាន់បានធ្វើការព្យាបាល គាត់នៅក្នុងសហគមន៍ គាត់មិនមានលទ្ធភាពធ្វើការព្យាបាល គាត់មិនយល់ពីការព្យាបាល សូមជួយធ្វើយ៉ាងណារកគាត់ឱ្យឃើញ ហើយផ្តល់ព័ត៌មាននេះមកមណ្ឌលសុខភាព មកមន្ទីរសុខាភិបាល យើងនឹងធ្វើកិច្ចការនេះជូនគាត់ បើគាត់មិនមានមធ្យោបាយមកកាន់មន្ទីរពេទ្យ ឬមកកាន់មណ្ឌលសុខភាព យើងនឹងប្រើប្រាស់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ទៅទទួលគាត់ដល់ផ្ទះ ដោយយើងមិនទុកឱ្យនណាម្នាក់ឈឺ និងស្លាប់ នៅក្នុងសហគមន៍ ដោយមិនទទួលបានការព្យាបាលនោះទេ។​

បន្ថែមពីនេះលោកវេជ្ជបណ្ឌិត គួង ​ឡូ ក៏បានថ្លែងប្រាប់ពីបញ្ហាជម្ងឺមិនឆ្លង គឺជាជម្ងឺមួយដែលកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការសម្លាប់ប្រជាពលរដ្ឋនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។​ តាមការសិក្សាស្រាវជ្រាវបានបង្ហាញច្បាស់ថា នៅប្រទេសជឿនលឿន៧០% នៃអ្នកស្លាប់ គឺបណ្តាលមកពីជម្ងឺមិនឆ្លង ដោយឡែកនៅប្រទេសកម្ពុជាគឺមាន៦៥% នៃអ្នកស្លាប់ដោយជម្ងឺមិនឆ្លង មានដូចជា៖ ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសសំពាធឈាម ជម្ងឺគាំងបេះដូង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.