ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ពិធី​បិទ​សិក្ខាសាលា​ស្តីពី​”​សុខភាព​នគរបាល​” នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ មករា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ប្រារព្ធ​ពិធី​បិទ​សិក្ខាសាលា​ស្តីពី “​សុខភាព​នគរបាល​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​ភស្តុភារ និង ហិ​ររញ្ញា​វត្ថុ ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពស់​ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង យូ​អ៊​ន់ អគ្គនាយក នៃ អគ្គនាយកដ្ឋាន​ភស្តុភារ​និង ហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃ​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរង​ការិយាល័យ ជំនាញ​ពាក់ព័ន្ធ នាយ​នគរបាល​តាម​បណ្តា​ផែន​ជំនាញ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល ក្រុង ស្រុក​ទាំង​២ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥​សរុប​ចំនួន ៩២​នាក់ ។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​បិទ​សិក្ខាសាលា​ក្នុងពេលនោះ នាយ​ឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ភស្តុភារ និង ហិរញ្ញាវត្ថុ បាន​មានប្រសាសន៍​ពី គោលបំណង​នៃ​អង្គសិក្ខាសាលា គឺ​ផ្តោត​ទៅលើ​ការយកចិត្តទុកដាក់​ចំពោះ​ការអប់រំ​សុខភាព​មន្ត្រីនគរបាល​ជាតិ​ទាំងអស់ និង​ផ្តល់​ជា​ចំណេះដឹង​ក្នុង​កម្រិត​បឋម​ស្តីពី​ការ​ប្រឈម នៃ ប្រភេទ​ជំងឺ​ចំពោះ​មុខ​មួយ​ចំនួន ដែល​អាច​និង​កើតមាន​ឡើង​ពី​ផលប៉ះពាល់​ជា​យថាហេតុ​ទៅដល់​រាងកាយ​របស់​កងកម្លាំង​។ ក្រៅពី​នេះ​និង​ផ្តល់​ជា​វិធីសាស្ត្រ​ល្អៗ ដល់​កងកម្លាំង​របស់​យើង​ដែល​កំពុង​បំពេញ​តួនាទី ភារកិច្ច​ក្នុង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាជន​នៅតាម​មូលដ្ឋាន និង​នៅតាម​អង្គភាព​រៀងៗ​ខ្លួន​។​

​នាយ​ឧត្តមសេនីយ៍ សម តារា បាន​បញ្ជាក់ទៀតថា ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ការយល់ដឹង ស្តីពី​ការងារ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​និង​មាន​ការអភិវឌ្ឍន៍​ផ្នែក​គំនិត ស្តី​ពី​ទំនាក់ទំនង​រវាង​វេជ្ជសាស្ត្រ សុខភាព និង ជីវិត​រស់នៅ​ប្រចាំថ្ងៃ ឲ្យមាន​សុខភាព សុភមង្គល និង​អាច​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​គ្រួសារ មាន​សតិ​និង​ស្មារតី​ពេញលេញ​ដើម្បី​ចូលរួម​អនុវត្តន៍​ភារកិច្ច​ស្នូល​របស់​ខ្លួន​ក្នុង​នាម​ជា​កងកម្លាំង​នគរបាលជាតិ​៕
​សេង ណា​រិទ្ធ​

r190117a1 r190117a2 r190117a3 r190117a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.