ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​ក្រសួង​សេដ្នកិច្ច ផ្លាស់ប្តូរ​មន្ត្រី​មេ​គយ​ជាច្រើនរូប ខេត្ត​ជាប់​ព្រំដែន ថៃ និង វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ មេ​គយ​និង​រដ្ឋាករ​ខេត្ត​ចំនួន​ប្រាំមួយ​ខេត្ត ត្រូវ​បាន​សម្រេច​ផ្លាស់ប្ដូរ តំណែង​គ្នា​ទៅវិញទៅមក មន្ដ្រី​ខ្លះ​ត្រូវ​ក៏​ត្រូវបាន​ចូលនិវត្តន៍ ។​

​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៤ មករា ២០១៩ បានសម្រេច​ប្រការ​១​ត្រូវ​តែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជកា​រគ​យ និង​រដ្ឋាករ រួមមាន ៖

១/​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ មក​បំពេញ​ភារកិច្ច​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា  ត្រូវ​បាន​ចូលនិវត្តន៍​។ ចំណែក​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ទៅ​បំពេញ​ភារកិច្ច ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌល​គី​រី និង​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​អ៊ុយញ៉ុង ភ្នំពេញ លោក ងួន កុសល មក​បំពេញ​ភារកិច្ច ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។

២/​លោក ឈួន ហៃ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ តែងតាំង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​កំពង់ស្ពឺ​។

៣/​លោក ឈុន សុភមង្គល ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​ត្រូវបាន​ផ្ទេរ​ទៅ​ជា​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ ឯ​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ មក​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​វិញ​។ ៤/​លោក អន ស៊ីនួន អនុប្រធាន​នាយកដ្ឋាន​រដ្ឋាករ​ត្រូវបាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅ​បំពេញ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កណ្តាល​។​

​ក្រៅពី​សម្រេច​ប្រកាស និង​ផ្ទេរ​មេ​គយ​ខាងលើ​ក៏​នៅ​មាន​ការប្រកាស​ប្រកាស​អនុប្រធាននាយកដ្ឋាន ប្រធាន​ការិយាល័យ​ជា​ច្រើន​ទៀត​ផង​ដែរ​៕

 

huysocheat chhuanhay nousitha

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.