ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

មន្ត្រី​សង្ឃ​ឃាត់ខ្លួន​លោកសង្ឃ​ក្លែងក្លាយ​២​អង្គ និមន្ត បិណ្ឌ​បាត្រ និង​ដើរ​ចែក​សំបុត្រ​បុណ្យ តាម​ភូមិ​នៅ​ក្រុង​ប៉ោយ​ប៉ែត​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត​៖ មាន​ការភ្ញាក់ផ្អើល មួយ​បាន​កើតឡើង ដែល​ស្មាន​មិន​ដល់​សោះ មាន​សង្ឃ​ក្លែងក្លាយ ចូលរួម​ក្នុង​កម្មវិធី ពិធី​រាប់បាត្រ នៅ​បុរី​សាន ស៊ានហូ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្រោយ​ពី​ចប់​ពិធី​រាប់បាត្រ ប្រគេន ទេយ្យទាន ជូន​ដល់​ព្រះសង្ឃ​ចំនួន​៤១៦​អង្គ ត្រូវបាន​មន្ត្រី​សង្ឃ មាន​ការសង្ស័យ ព្រះសង្ឃ​ចំនួន​៦​អង្គ ចូលរួម​ក្នុង​ពិធី​រាប់បាត្រ ខាងលើនេះ គឺ​ដោយសារ ព្រះសង្ឃ​០៦​អង្គ គ្នាន​បាត ដូច​ព្រះសង្ឃ ៤១៦ អង្គ នោះឡើយ ទើប​មន្ត្រី​សង្ឃ​ធ្វើការ​ឃាត់ខ្លួន​បាន​ព្រះសង្ឃ​ចំនួន​៣​នាក់ រួម​និង​បុរស​អ្នកធានា​អះអាង​ថា​ស្គាល់ ព្រះសង្ឃ​មួយ​នាក់ (​មិន​ស្គាល់​ឈ្មោះ​) ភ្លាមៗ​នោះ​មន្ត្រី​សង្ឃ​បាន រាយ​ការជូន​សមត្ថកិច្ច​ក្រុង​ប៉ោ​ប៉ែត ដើម្បី​យក​ជនសង្ស័យ​ទាំង​០៤​នាក់​មក​សាកសួរ​នៅ វត្ត​សូរិយា​រាម (​ហៅ​វត្ត​ស្រះ​ត្រាច​) ស្ថិតក្នុង​ភូមិ ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត

​ក្រោយពី​ធ្វើ​ការសាកសួរ មាន​សង្ឃ​ក្លែងក្លាយ​ចំនួន​០២​អង្គ ចំណែក​ព្រះសង្ឃ​០១​អង្គ​ទៀត ជា​ព្រះសង្ឃ​ពិតប្រាកដ រីឯ​បុរស​អ្នក​ធានា​អះអាង​ថា​ស្គាល់​សង្ឃ​ក្លែងក្លាយ​នោះ ពេល​សមត្ថកិច្ច​យក​មក​ដល់​វត្ត រួច​នោះ ស្រាប់តែ​គេចខ្លួន​បាត់​ស្រមោល​ទៅ​។ សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោមៈ

​ទី​១-​ឈ្មោះ វ៉ា ចិន្តា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​មាន​ស្រុកកំណើត ភូមិ​បឹង​រាំង ស្រុក​គំ​រៀង​ខេត្តបាត់ដំបង​។​
​ទី​២-​ឈ្មោះ ឌី រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត មាន​ស្រុកកំណើត ភូមិ​បឹង​រាំង ស្រុក​គំ​រៀង​ខេត្តបាត់ដំបង​។

​បច្ចុប្បន្នៈ សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ត្រូវ​ព្រះចៅអធិការ​វត្ត​សូរិយា​រាម​(​ហៅ​វត្ត​ស្រះ​ត្រាច​) ចាប់​ផ្សឹក​រួចហើយ និង​ធ្វើ​កិច្ចសន្យា ចំ​មុខ​ច្បាប់ ដោយសារ​នេះ​គឺជា​លើក​ទី​មួយ
​ដែល​ជនសង្ស័យ​ប្រព្រឹត្ត គ្រាន់​តែ​ក្រសួង ធម្មការ​ខេត្ត ធ្វើការ​អម​រំ ណែនាំ​តែប៉ុណ្ណោះ ទើប​ដោះ​លេង​វិញ ហើយ​បើសិនជា​មាន​ឈ្មោះ ជនសង្ស័យ​ទាំង​០២​នាក់ នៅតែ​យក​សាសនា មក​ធ្វើជា​មុខរបរ លើក​ក្រោយ​ទៀត និង​ប្រគល់​អោយទៅ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​នីតិវិធី​៕

r190116b01 r190116b02 r190116b03 r190116b04

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.