ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ ស្ថិតនៅ​ភូមិ​វាល​វេញ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​មានប្រសាសន៍​នាឱកាស​នេះ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ចំពោះ​វិទ្យាល័យ ហ៊ុន សែន វាលរេញ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ការវាយតម្លៃ និង​ទទួលស្គាល់​ជា​អង្គភាព ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ប្រចាំឆ្នាំ​២០២៤ និង អបអរសាទរ​លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ ត្រូវបាន​ទទួលស្គាល់​ជា​ប្រធាន​មន្ទីរ​គំរូ​ឆ្នាំ​សិក្សា ២០២៣-២០២៤ និង ទទួល​បណ្ណ​សរសើរ​ជា​ប្រធាន​មន្ទីរ​ដែល​បាន​មាន​ស្នាដៃ​ល្អ ក្នុង​ការដឹកនាំ​គ្រប់គ្រង និង ជំរុញ​សាលារៀន​គំរូ ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​។

​ជាមួយគ្នានេះដែរ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុង​គិតគូរ​ឱ្យមាន​ការតម្រង់​ទិស​សម្រាប់​សិស្ស​រៀន​ថ្នាក់​ទី​៩ ថា​ត្រូវ​រៀន​បន្ត ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស ទោះ​រៀន​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស ក៏​អាច​ទទួលបាន​សញ្ញាបត្រ​កម្រិត​បាក់​ឌុប​ផងដែរ ដោយ​ការសម្រេច​ធ្វើបែបនេះ ដើម្បី​ឱ្យ​សិស្ស​មាន​ជម្រើស​ច្រើន​ក្នុង​ការសិក្សា​។​

​ជាថ្មី​ម្តងទៀត សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូស​រំលេច​ថា ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​តាម​សាលារៀន​សាធារណៈ ចាប់ពី​ថ្នាក់​មត្តេយ្យ​សិក្សាដ​ល់​មធ្យមសិក្សា រាជរដ្ឋាភិបាល​ផ្ដោត​លើ​ការងារ​សំខាន់​៤ រួមមាន​៖ (​ទី​១) ការពង្រឹង​អភិបាលកិច្ច​សាលារៀន (​ទី​២) ការពិនិត្យ​កែលម្អ​កម្មវិធីសិក្សា និង​រៀបចំ​កម្មវិធីសិក្សា និង សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុង​ការពង្រឹង​ចំណេះដឹង​វិន័យ សីលធម៌ និង ឥរិយាបថ​សិស្ស (​ទី​៣) ការយកចិត្តទុកដាក់​លើ​សុខភាព​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលា និង (​ទី​៤) ការជំរុញ​និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អាណាព្យាបាល និង សហគមន៍​ក្នុង​ការអប់រំ ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រដ្ឋ និង សហគមន៍​ដើម្បី​ការអប់រំ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.