ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សម្តែង​ការលើកទឹកចិត្ត​ដល់​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង​បួន ដែល​ត្រូវបាន​កំណត់​ដោយ​ឯកភាពគ្នា ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាប់​ព្រំដែន​ត្រៀម​លក្ខណៈ​បង្ការ និង​ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ពី​វេទិកា​នោះដែរ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា ពិធី​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ ដើម្បី​ចែក​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ជ្រាប​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការបង្ការ ទប់ស្កាត់ ឈាន​ទៅ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស រហូត​ទទួល​លទ្ធផល​ដ៏​ធំធេង​នេះ​។ លទ្ធផល​នេះ​ក៏​ជា​ការបង្ហាញ​នូវ​ឆន្ទៈ​រួម និង​កម្លាំង​សរុប ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​រាជរដ្ឋាភិបាល ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ទាំង​វិស័យ​សាសនា និង​វិស័យ​ឯកជន បាននាំគ្នា​ពុះពារ​គ្រប់​ឧបសគ្គ និង​ភាព​ប្រឈម​ទាំងឡាយ ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​លទ្ធផល​នេះ​។

​ទន្ទឹម​នឹង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​មានប្រសាសន៍​លើក​ទឹកចិត្ត​ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ ដែល​មាន​ពលករ​ច្រើនជាងគេ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​ការបង្ការ ទប់ស្កាត់​ឱ្យបាន ព្រោះ​កន្លង​ទៅ ឯកឧត្តម បាន​សង្កេតឃើញថា នៅតែ​មាន​ប្រជាពលរដ្ឋ​វិល​មក​វិញ​មួយ​ចំនួន​តូច ឆ្លងកាត់​ដោយ​ខុសច្បាប់ ដែល​នេះ​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​ឱ្យបាន​ជនអន្តោប្រវេសន៍ និង​ពលករ​ចេញ​-​ចូល​ដោយ​ស្របច្បាប់​។​

​ឯកឧត្តម​បន្តទៀតថា ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ​ដោយ​ការគំរាមកំហែង​ពី​បទល្មើស​ឆ្លងដែន មាន​ជាអាទិ៍ បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម​។ ក្នុង​នោះ​សមត្ថកិច្ច​កម្ពុជា បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា និង​ទីតាំង​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ ហើយ​បាន​សហការ​ជាមួយ​ស្ថានទូត ឬ​ស្ថាន​តំណាង​បេសកកម្ម នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ត្រូវបាន​រកឃើញ​នៅ​កម្ពុជា និង​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​។

​ជាមួយគ្នា​នោះ​ប្រមុខ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​គ្រប់​កិច្ចសហការ​ពី​សមត្ថកិច្ច​ជំនាញ និង​ស្ថានទូត ឬ​ស្ថាន​តំណាង​នៃ​បណ្តា​ប្រទេស ក្នុងនោះ​មាន​សហរដ្ឋអាមេរិក ប្រទេស​ញ៉ូ​សេ​ឡែ​ន ប៉ូឡូញ បែលហ្ស៊ិក ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម ដែល​សកម្មភាព​នេះ​បាន​បង្ហាញ​អំពី​កិច្ចសហការ​ល្អ ក្នុង​ការឆ្លើយតប​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស កាន់តែ​មាន​ប្រសិទ្ធភាព​។

​យោងតាម​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ឆ្នាំ​២០២៥ របស់ គ​.​ជ​.​ប​.​ជ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ បានចាត់ទុក​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជា​កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិ​ភាព​ដទៃទៀត រួមមាន​៖ ការដោះស្រាយ​ផលប៉ះពាល់​នៃ​គ្រឿងញៀន គ្រឿង​ស្រវឹង គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឆ្លើយតប​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ខិតខំ​ជំរុញ​សកម្មភាព​ឥតឈប់ឈរ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​មនុស្ស ក៏ដូចជា​សន្តិសុខ​ជាតិ​ទាំងមូល សម្រាប់​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.