ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មេបញ្ជាការទិសទី១ ក្រើនរំឭកដល់យោធាឱ្យរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតឧបាយកល ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី

មេបញ្ជាការទិសទី១ ក្រើនរំឭកដល់យោធាឱ្យរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតឧបាយកល ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងថា កត្តាសន្តិភាពគឺជា កត្តាចម្បងបំផុតនាំមកនូវជោគជ័យសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ។ ប្រការនេះហើយ ត្រូវរក្សាសន្តិភាព ហើយមិនត្រូវឱ្យសន្តិភាពដែលកំពុងមានរយៈពេលជាង២៦ឆ្នាំកន្លងមកនេះ ត្រូវឃ្លាតចេញពីកម្ពុជាទៀតបានឡើយ ។ យើងត្រូវនាំគ្នាអរគុណសន្តិភាព និងប្រឆាំងដាច់ខាតឧបាយកលដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី។

ការណ៍នេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ នៅកងការពារព្រំដែនលេខ៥០៣ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែក ចំពោះកម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ចំណុះយោធភូមិភាគទី៥បាន កំណែទម្រង់និងការធ្វើទំនើបកម្មត្រូវតែធ្វើទន្ទឹមគ្នា ព្រោះថាលក្ខណៈពិសេសរបស់កម្លាំងការពារព្រំដែនគឺតម្រូវការផ្នែកសម្ភារៈគ្រឿងបំពាក់ និងយុទ្ធោបករណ៍មានគ្រប់កម្រិត គ្រប់ផ្នែកនិងមិនអាចខ្វះបានក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន។

ក្នុងនោះមេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងការពារព្រំដែន៥០៣ ដែលសម្រេចបានស្នាដៃជាច្រើន ពិសេសគឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ពង្រឹងការរត់ពន្ធនៅតាមព្រំដែន។បើទោះជាមានបញ្ហាប្រឈមនៅក្នុងការដឹកនាំការពារអធិបតេយ្យខ្លះយ៉ាងណាក៏ដោយ ក៏កម្លាំងបានពុះពារការលំបាកទាំងនោះដោយយកអស់កម្លាំងកាយចិត្ត ខិតខំច្នៃប្រឌិតប្រកបដោយភាពរស់រវើក និងដោះស្រាយបញ្ហាទាំងនោះនៅតាមបណ្ដាអង្គភាពគោលដៅនីមួយៗ បានទាន់ពេលវេលាដោយប្រើប្រាស់មធ្យោបាយរបស់អង្គភាព ទៅតាមលទ្ធភាពជាក់ស្ដែងជាមួយការទទួលខុសត្រូវ និងម្ចាស់ការ។

ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានគូសបញ្ជាក់បន្ថែមថា ផ្អែកតាមស្មារតីទទួលខុសត្រូវរបស់នាយទាហាន ពលទាហានកម្លាំងការពារព្រំដែនគោក៥០៣កន្លងមក បានជំរុញចលនា នៃការអនុវត្តភារកិច្ចជំនាញទទួលបានជោគជ័យ ព្រមទាំងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក្នុងការបំពេញប្រតិបត្តិការនៅតាមព្រំដែនបានយ៉ាងរលូន។

ដើម្បីប្រសិទ្ធិភាពការងារលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើការក្រើនរំឭកនិងផ្ដល់អនុសាសន៍ដល់នាយទាហាន នាយទាហានរងនិងពលទាហាននៃកងការពារព្រំដែន៥០៣ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ធ្វើជាសេនាធិការជូនយោធភូមិភាគទី៥ និងទីបញ្ជាការទិសទី១ លើការងារគ្រប់គ្រងព្រំដែនឱ្យបានដាច់ខាត ដោយសហការជាមួយបណ្ដាអង្គភាពជំនាញពាក់ព័ន្ធ។ជាងនេះត្រូវធ្វើការគ្រប់គ្រងថែទាំគ្រឿងបំពាក់តាមលក្ខណៈបច្ចេកទេស សព្វាវុធដើម្បីធានាឱ្យបានដល់ការងារហ្វឹកហ្វឺនប្រយុទ្ធនិងប្រើប្រាស់បានយូរអង្វែង។ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ដល់ការពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់កងទ័ព ពិសេសកិច្ចសហប្រតិបត្តិការ ការកសាងកម្លាំងការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដែលខ្លួនឈរជើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.