ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ខេត្ត​ប៉ៃលិន ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​សង្ក្រាន្ត​ប៉ៃលិន​

គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ខេត្ត​ប៉ៃលិន ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​សង្ក្រាន្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព ការ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប៉ៃលិន នា​ខែ​ក្រោយ ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ ដល់​ប្រជាពលរដ្ឋ​ទាំង ក្នុង ខេត្ត និង​ក្រៅ​ខេត្ត នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៨ គ​.​ស ២០២៥ ក្រោម​ម្លប់​សន្តិភាព ។​

​លោកជំទាវ​បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាលខេត្ត បាន​គ្រោង​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន ឱ្យបាន​អធិកអធម សម្រាប់​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ ដោយ​មាន​កម្មវិធី​ជា​ច្រើន​រួមមាន​៖ កម្មវិធី​តាម​បែប​សាស​នា ការ​លេងល្បែង​ប្រជាប្រិយ៍​ខ្មែរ ការប្រគុំ​តន្ត្រី​ខ្នាត​ធំ​រាំ​លេង​កម្សាន្ត និង​ការ​ដាក់​តាំងពិព័រណ៍​ផលិតផល នៅ​តាម​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត សំដៅ​ធ្វើ​យ៉ាង ណា​ទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជន​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ឱ្យបាន​ច្រើន​កុះករ ។​

​លោកជំទាវ បាន​មានប្រសាសន៍​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កង កម្លាំង​ទាំង ៣​ប្រភេទ ត្រូវ​សហការ​គ្នា​ត្រៀម​ចូលរួម​រៀបចំ តាម​តួរ​នាទី​ភារកិច្ច​ប្រកបដោយ​ការទទួល ខុស​ត្រូវ​ខ្ពស់ តាម សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប៉ៃលិន ជាពិសេស ត្រូវ​ធ្វើ​ការតុបតែង លម្អ​ភ្លើង ពណ៌ នៅ​តាម​សួនច្បារ តាម​អង្គភាព និង​ទីសាធារណៈ អោយ​មាន​សោភ័ណ្ឌភាព ហើយ​នៅ​គ្រប់​វត្ត​អារាម និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង និង​ទីធ្លា​អោយបាន​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កំសាន្ត ដូចជា​៖ រមណីយដ្ឋាន​បេតិក​ភ័ណ្ឌវ​ប្បធម៌ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដងស្ទឹង​ប៉ៃលិន និង​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត ជាដើម​។​

​លោកជំទាវ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​ក្រុង​ស្រុក កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​បី ប្រភេទ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង ភូមិសាស្ត្រ របស់ ខ្លួន ទទួលខុសត្រូវ​ឲ្យបាន​ល្អ ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ដោយ​ធ្វើយ៉ាងណា​ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ នៅ​គ្រប់​គោលដៅ​ជា​ពិសេស​នៅ​តាម​ទី​វត្ត​អារាម កន្លែង​កម្សាន្ត រមណីយដ្ឋាន​ទេសចរណ៍​នានា និង​កន្លែង ប្រមូល ផ្តុំ​មនុស្ស​ច្រើន​ផង​ដែរ ៕
​ដោយ សេន ត​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.