ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

ក្នុងនាម​ជា​កងទ័ព​ត្រូវ​មាន​ចិត្ត​ក្លាហាន មាន​ចំណេះដឹង​ខ្ពស់ និង​មាន​សមត្ថភាព​ពិតប្រាកដ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលសម័យ​ប្រទេស​មាន​សង្គ្រាម អ្នកស្ម័គ្រចិត្ត​ក៏​អាច​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​បានដែរ ហើយ​ពេល​ខ្លះ​តម្រូវឱ្យ​មាន​ការបង្ខិតបង្ខំ​ដោយ​ចាប់​បំពាក់អាវុធ​ទៀតផង​។ ប៉ុន្តែ​បច្ចុប្បន្ន ក្រៅពី​មាន​ភាពក្លាហាន កងទ័ព​ត្រូវមាន​ចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ​តាមរយៈ​ការប្រឡងប្រជែង​ដើម្បី​ឈាន​ទៅ​សិក្សា​វគ្គ​ជំនាញ​ផ្សេងៗ​។​

​ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​ការពារជាតិ​សម្រាប់​យោធភូមិភាគ​ទី​៣​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​ជប៉ុន​កំពត​ក្រុង លោក​ឧត្តមសេនីយ៍ឯ​កយឿង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​មានប្រសាសន៍ថា ការជ្រើសរើស​នាយទាហាន​នៅពេល​នេះ​ផ្ទុយស្រឡះ​កាលពី​សម័យ​ប្រទេស​មាន​សង្គ្រាម ដោយ​កាលនោះ​មិនចាំបាច់​ឆ្លងកាត់​ការប្រកួតប្រជែង​ឡើយ​។ មិនតែប៉ុណ្ណោះ ពេលខ្លះ​ក៏​មាន​ការ​ចាប់បង្ខំ​បំពាក់អាវុធ​ឱ្យ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ថែមទៀត​ផង​។

​លោក​មេបញ្ជាការ​បាន​បន្តថា​បច្ចុប្បន្ន​គឺ​ផ្អែក​លើ​គោលដៅ​ធំ​តាម​វិធានការ​នៃ​វិធីសាស្ត្រ​របស់​ក្រសួង​ការពារជាតិ​ក្នុងការ​ចម្រាញ់​យក​អ្នក​មាន​សមត្ថភាព​ពិតប្រាកដ ហើយ​ការប្រឡង​នេះ​ក៏​ពោរពេញ​ដោយ​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និង​គ្មាន​ការអន្តរាគមន៍ ឬ​អំពើ​សូកប៉ាន់​ណាមួយ​ឡើយ​។ ដូច្នេះ​បេក្ខជន​បេ​ក្ខ​នារី​ទាំង​អស់ ត្រូវ​ខិតខំ​បញ្ចេញ​នូវ​ចំណេះដឹង​ផ្ទាល់​ខ្លួន​បំណង​ឈាន​ទៅ​ចាប់​យក​ជំនាញ ក្នុង​វគ្គ​នាយទាហាន​បន្ត​សំដៅ​ក្លាយខ្លួន​ជា​សក្ដានុពល ដែល​ជា​ធនធាន​ប្រកបដោយ​សមត្ថភាព​ក្នុង​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​ប្រទេសជាតិ​មាន​ភាពរឹងមាំ​។​

​ជាមួយគ្នានេះ គណៈកម្មការ​ប្រឡង​ប្រចាំ​មណ្ឌល​កំពត​បាន​ប្រាប់ឱ្យដឹង​ថា ការប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៥ ខែ​មករា ឆ្នាំ​២០១៩​។ សម្រាប់​មណ្ឌល​ភូមិភាគ​ទី​៣​មាន​បេក្ខជន​ចំនួន​៨២១​នាក់ ស្រី​២៩៩​នាក់​ក្រោម​ការត្រួតពិនិត្យ​ដោយ​គណៈមេប្រយោគ​យ៉ាង​ហ្មត់ចត់​បំផុត​។​

​គណៈកម្មការ​ខាងលើ​បាន​បញ្ជាក់ទៀតថា ការប្រឡង​នេះ​ដើម្បី​ជ្រើស​យក​បេក្ខជន​ជ័យលាភី​សម្រាប់​វគ្គ​នាយទាហាន​ស​កម្ម​ជំនាន់​ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា​ឆ្នាំ​២០១៩​។ វិញ្ញាសា​ដែល​បេក្ខជន បេ​ក្ខ​នារី​ត្រូវ​បញ្ចេញ​សមត្ថភាព រួមមាន​៖ ផ្នែក​ចំណេះដឹង​ទូទៅ ភាសាបរទេស ព្រមទាំង​ការប្រកួតប្រជែង​កាយសម្បទា​តាមរយៈ​កីឡា​ចោលដុំដែក លោត​ចម្ងាយ និង​រត់​ចម្ងាយ​ជាដើម​៕
​សេង ណា​រិទ្ធ​
​

r190115a1 r190115a2 r190115a3 r190115a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.