ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ដៃគូ​ជំនាញ​ខាង​គូរ​ប្លង់ រចនា​ម៉ូត​សំណង់​អគារ​ផ្នែក​ខាងក្នុង

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ដៃគូ​ជំនាញ​ខាង​គូរ​ប្លង់ រចនា​ម៉ូត​សំណង់​អគារ​ផ្នែក​ខាងក្នុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ជាមួយ​ក្រុមហ៊ុនដេ​គើ​ស៍ ដេគ័រ​រេ​សិន ឯ​.​ក ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​គូរ​ប្លង់ និង​រចនា​ម៉ូត​សំណង់​អគារ​ផ្នែក​ខាងក្នុង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ លោក សុខ ឃ​ន សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​ធ្វើ​របាយការណ៍​សង្ខេប ស្តី​ពី​វឌ្ឍនភាព​របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នាពេល​បច្ចុប្បន្ន ព្រមទាំង​លើកឡើង​ពី​គោលបំណង​សំខាន់ៗ​ដូចជា​៖
* កិច្ចសហការ​ប្រតិបត្តិ​ការ​គ្នា​ក្នុង​ភាព​ជា​ដៃគូ នឹង​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការបញ្ជូន​/​ទទួល​និស្សិត ចុះ​ធ្វើ​កម្មសិក្សា​នៅ​ទីតាំង​ផ្ទាល់​របស់​ក្រុមហ៊ុន ដេ​គើ​ស៍​ដេគ័រ​រេ​សិន ឯ​.​ក​។​
* ចែករំលែក​ព័ត៌មាន​ដែល​ផ្តល់​ផលប្រយោជន៍ ដល់​គូភាគី​ទាំង​ពីរ​ទៅវិញទៅមក ក្នុង​ការស្វែងរក​គម្រោង​អភិវឌ្ឍ ឬ​គម្រោង​វិនិយោគ​។​
* សហការ​ផ្តល់​ទីកន្លែង​សម្រាប់​សិក្ខាសាលា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ដើម្បី​ប្រយោជន៍​រួម ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​ការចែករំលែក​ព័ត៌មាន​ដល់​ស្ថាប័ន ការផ្តល់​កិច្ចសហការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បើក​លំហរ​បន្ថែម​សម្រាប់​ផ្តល់​ឱកាស​ឱ្យ​និស្សិត​ជំនាញ​ស្ថាបត្យកម្ម បាន​ចុះ​ហាត់​ការស្វែងយល់​ពី​លក្ខណៈ​សំណង់​ជាមួយ​ក្រុមហ៊ុន​នេះ​ផ្ទាល់​តែម្តង​។​
* ចុះ​ផ្សព្វផ្សាយ​អំពី​ទស្សនវិស័យ សេវាកម្ម​ក្រុមហ៊ុន​ដល់​សាស្ត្រាចារ្យ និង​និស្សិត​ដែល​អាច​មាន​តម្រូវការ​ប្រើប្រាស់​សេវា​ផ្សេងៗ​។​
* ជ្រើសរើស​បុគ្គលិក បុគ្គលិក​ហាត់​ការ ឬ​បុគ្គលិក​ស្ម័គ្រចិត្ត​។​
* ចែករំលែក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធ​ការងារ​ក្នុង​វិស័យ​សំណង់​ដល់​និស្សិត ព្រមទាំង​ចែករំលែក​ពី​ការជ្រើសរើស​មុខវិជ្ជា​ជំនាញ ដើម្បី​មាន​ឱកាស​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ទាក់ទង​នឹង​វិស័យ​សំណង់​។​
* ស្ម័គ្រចិត្ត​ក្នុង​ការជួយ​រក​វាគ្មិន និង​គ្រូ​សម្រាប់​បង្រៀន​ជំនាញ​ដែល​ពាក់ព័ន្ធ​។​
* សហការ​ផ្តល់​ឱកាស​ដល់​និស្សិត ក្នុង​ការចុះ​ធ្វើ​កម្មសិក្សា​នៅ​ទីតាំង​ផ្ទាល់​របស់​ក្រុមហ៊ុន​។​

​លោក ឈួ វិស្សាសៈ នាយក​ក្រុមហ៊ុន ដេ​គើ​ស៍ ដេគ័រ​រេ​សិន ឯ​.​ក បាន​មាន​ចំណាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបង្កើត​ឱ្យ​មាន​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នា​ពេល​នេះ ដែល​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុង​ការទទួលយក​និស្សិត​ជំនាញ​ស្ថាបត្យកម្ម ចូល​មក​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ក្រោយ​បញ្ចប់​ការសិក្សា និង​ការទទួល​និស្សិត​ហាត់​ការ​ព្រមទាំង​ទស្សនកិច្ច​សិក្សា​រយៈពេល​ខ្លី​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.