ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ជំនាញ សម្រុក​លើ​ការងារ​ជួសជុល​ផ្លូវ​ស្តារលូ និង​ស្តារ​ប្រឡាយ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​ខាងមុខនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ជំនាញ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រុក​លើ​ការងារ​ជួសជុល​ផ្លូវ​ស្តារលូ និង​ស្តារ​ប្រឡាយ​ទាំង​អស់​ឲ្យបាន​ស្អាត ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​ខាងមុខនេះ ដោយឡែក​ចំពោះ​អ្នក​ដែល​លក់ដូរ​ចំណី​អាហារ​ហូប​ចុក​បង្ក​ឲ្យ​លូ​ស្ទះ​ត្រូវ​ធ្វើ​ការអប់រំ​ហើយ​ក៏​មិន​ស្តាប់​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​ដែល​មិន​គោរព​ច្បាប់​។​

​ការជំរុញ និង​មាន​វិធានការ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការត្រួតពិនិត្យ​លទ្ធផល​ការងារ គម្រោង​ជួសជុល​ប្រព័ន្ធ​លូ ក្នុង​ខណ្ឌ​ទាំង​៤​កណ្តាល​ក្រុង ក្នុង​ឆ្នាំ​២០១៨ និង​ផែនការ​២០១៩ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​៤ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា សម្រាប់​ប្រព័ន្ធ​លូ និង​ប្រឡាយ​នាពេល​បច្ចុប្បន្ន​នេះ ឃើញថា បង្ហូរទឹក​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ដោយ​ពីមុន​ស្ទះ​ទឹក​២​ថ្ងៃ ទើប​ហូរ​អស់ តែ​ពេល​នេះ មិន​ដល់​មួយ​ម៉ោង​ផង ទឹក​បាន​ហូរ​អស់​ពី​លើ​ផ្លូវ​ទៅ​ហើយ​។ ទោះបីជា​យ៉ាងណា ការងារ​នេះ​យើង​ត្រូវតែ​បន្ត​ធ្វើ​ទៀត​។​

​លោក​បន្តថា សម្រាប់​ឆ្នាំ​២០១៩​នេះ អភិបាលខណ្ឌ និង​មន្ទីរ​ជំនាញ ត្រូវ​សំរុក​ជួសជុល​ផ្លុវ ស្តារលូ និង​ស្តារ​ប្រឡាយ​ទាំង​អស់​ឲ្យបាន​ស្អាត​ក្នុង​រដូវប្រាំង​នេះ ដោយ​យើង មាន​រយៈពេល​ត្រឹម តែ​៣​ខែ​ប៉ុណ្ណោះ​។ ក្រៅ​ពី​ការជួសជុល​ផ្លុវ ស្តារលូ ស្តារ​ប្រឡាយ​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ណែនាំ​អប់រំ ប្រជាពលរដ្ឋ ពិសេស​អ្នក​លក់​អាហារ​ហូប​ចុះ ធ្វើយ៉ាងណា​កុំឲ្យ​ពួកគាត់ បោះ​កាកសំណល់​ចូលទៅ​ក្នុង​អណ្តូង​លូ​។ បើ​ពួកគាត់​មិន​ស្តាប់​ត្រូវ​ធ្វើ​កំណត់ហេតុ ជា​លើក​ទី​១ ជាមួយនឹង​វិធានការ​ផ្លូវ​ច្បាប់​របស់​អន្តរក្រសួង តែបើ​ពួកគាត់​មិន​អនុវត្ត​តាម​ទៀត ដោយ​នៅ​តែ​បញ្ចូល​កាក​សំណល់ ទៅ​ក្នុង​អណ្តូង​លូ​ទៀត​នោះ យើង​សម្រេច​បិទ​អាជីវកម្ម​លក់ដូរ​អាហា​រ​ហូបចុក​ពួក​គាត់​តែ​ម្តង​។​

​លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា ចំពោះ​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យធ្វើ​ច្រើនលើក​ច្រើនសា​ររួចមកហើ​យ តែ​ហាក់​មិន​មាន​សកម្មភាព​សោះ ដូច្នេះ​ទេ បើ​នៅ​តែ​មិន​ធ្វើ នៅ​ឆ្នាំ​២០១៩​នេះ ទុកឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ធ្វើ​ម្តង​។​

​ក្នុង​កិច្ចប្រជុំ​នោះ​បញ្ហា​សណ្តាប់ធ្នាប់ ក៏​ត្រូវបាន​លោក ឃួ​ង ស្រេង លើកឡើង​ផង​ដែរ​ថា ចាប់ពី​ពេលនេះ​ទៅ ការសាងសង់​រោងការ រោងបុណ្យ អាចធ្វើ​បាន​ត្រឹម​តែ​លើ​ចិញ្ចើមផ្លូវ មិន​ឲ្យ​សាងសង់លើ​ទ្រូងផ្លូវ​ដាច់ខាត ហើយ​ចំពោះ​រថយន្ត​ធំ​ចូល​ក្រុង​វិញ ត្រូវតែ​មាន​វិធានការ​ឲ្យបាន​ម៉ឹងម៉ាត់ បើទោះបី​ការងារ​នេះ​ពាក់ព័ន្ធ​នឹង​ប៉ូលីស​ក៏ដោយ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ ត្រូវ​ឃាត់​រថយន្ត​ធំៗ​ទាំងនោះ​ទុក ហើយ​សួរនាំ​ឲ្យបាន​ច្បាស់ ថា​តើ គោលដៅ​ណា​ដែល​អនុញ្ញាត​ឲ្យ​រថយន្តទាំ​ង​នោះ​ចូល ដើម្បី​យើង​មាន​វិធានការ​បន្ត​៕

 

ph190105a1 ph190105a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.